ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្លាកលេខ​រថយន្តចំនួន ៥ ដែលថ្លៃបំផុតលើពិភពលោក

ប្រសិនបើអ្នកមិនធ្លាប់បានទិញស្លាកលេខរថយន្ត ជារបស់កម្មសិទ្ធផ្ទាល់ខ្លួននោះទេ នោះច្បាស់ណាស់ថា វា​មាន​តម្លៃយ៉ាងម៉េច ហើយមានតែស្លាកលេខ ២ទៅ ៣ស្លាកលេខ ប៉ុណ្ណោះ ដែលមាន​តម្លៃថ្លៃបំផុត ។​
នៅទីនេះ គឺមាន​ស្លាកលេខ ចំនួន​៥ ដែលមានតម្លៃថ្លៃបំផុត ដែលបានដាក់លក់នៅលើពិភពលោក ។
១. ស្លាកលេខ “VIP 1”
ស្លាកលេខ​មួយនេះ ជា​របស់ អ្នកជំនួញអង់គ្លេស លោក Roman Abramovich ដោយ​ទិញវា​ក្នុងតម្លៃ ២៨៥ ០០០ ផោន ប្រហែល ៣៤៨ ៤ ៦៩ ដុល្លារ​អាម៉េរិក កាលពីឆ្នាំ​២០០៦។​
vip-1-private-reg
២. ស្លាកលេខ “M 1”
សម្រាប់ស្លាកលេខ​នេះវិញ ជារបស់ លោក Mike McCoomb ដែលជា​អ្នកជំនួញចក្រភព​អង់គ្លេស​ កាលពីឆ្នាំ​២០០៦ អ្នកជំនួញរូបនេះ បានទិញ ស្លាកលេខ “M 1” ក្នុងតម្លៃ ៣៣០ ០០០ ដុល្លារ​អាម៉េរិក ប្រហែល ៤០៣ ៤៩១ ដុល្លារ​អាម៉េរិក។
m1
៣. ស្លាកលេខ “F1”
អ្នកជំនួញអង់គ្លេស Afzal Khan កាលពីឆ្នាំ​២០០៨ បានចំណាយ​ថវិការ ចំនួន ៤៤០ ០០០ ប្រហែល ៥៣៧ ៩៨៣ ដុល្លារ​អាម៉េរិក ។​
f1
៤.ស្លាកលេខ “5”
ស្លាកលេខ​មួយនេះត្រូបាន​សេដ្ឋី​អារ៉ាប់ ទិញយក កាលពីឆ្នាំ​២០០៨ ក្នុងតម្លៃ ៣,៥ លានផោន ប្រហែល ៤,២៨ លានដុល្លារ​អាម៉េរិក។​
dhu-bai
៥.ស្លាកលេខ “1”
ស្លាកលេខមួយនេះ តម្លៃ ៧លានផោន ប្រហែល ៨,៥៦ លានដុល្លារ​អាម៉េរិក​ ដែលត្រូវបានសេដ្ឋី​អារ៉ាប់ លោក Saeed Abdul Ghaffar Khouri ទិញវា កាលពីឆ្នាំ ២០០៨ ៕​
licenseplate
ប្រភព៖ demonplates

មតិយោបល់