ព័ត៌មានជាតិ

ឈើប្រភេទកកោះជាង១០០ដុំ ត្រូវកម្លាំងប៉េអឹមបង្ក្រាប

ក្រចេះ: ក្រុមស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំង​អាវុធហត្ថស្រុកស្នួលកាលលពីវេលាម៉ោង៨និង២៥នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានធ្វើការចុះឆែកឆេររកឃើញឈើប្រភេទកកោះ ចំនួន៩៨ដុំ ដែលឈ្មួញបានដឹកយកមកលាក់ចោលនៅក្នុងផ្ទះប្រជាពលរដ្ឋតាមដងផ្លូវចូលទៅច្រកកាបី ព្រំដែនវៀតណាម នៅចំណុចភូមិជ្រោះជ្រៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

បច្ចុប្បន្នវត្ថុតាង សមត្ថកិច្ចកំពុងចាត់ចែង ដឹកយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីធ្វើការវាស់វែង និងរៀបចំឯកសារចាត់ការតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕

photo_2016-11-01_13-59-20photo_2016-11-01_13-59-12photo_2016-11-01_13-59-13photo_2016-11-01_13-59-14photo_2016-11-01_13-59-15-2photo_2016-11-01_13-59-15photo_2016-11-01_13-59-16photo_2016-11-01_13-59-17photo_2016-11-01_13-59-18photo_2016-11-01_13-59-19

មតិយោបល់