ក្នុងករណីដែលបណ្ដាញសង្គមហ្វេសប៊ុក ផ្អើលនាំគ្នាចែករំលែកបន្ដពីមួយទៅមួយក្នុងការវាយប្រហាមកលើបុគ្គលិកក្រុមហ៊ុន ចំពោះការមើលងាយមើលថោកមកលើ លោក ធីរ៉ាផុង ដែលតែងខ្លួនអាវមិនអាវ ខោមិនខោ ដូចស្មូមនេះ ឥឡូវសាមីខ្លួនសូមចេញមុខបកស្រាយ នឹង ស្នើសូមឲ្យឈប់បន្ដនាំគ្នាផ្អើលទៀតទៅ។
ដោយដកស្រង់សម្ដីលោក ធីរ៉ាផុង ” ជំរាបសួរបាទ ថ្ងៃនេះខ្ញុំសូមកែព័ត៌មានដែលបានផុសបន្ដិចបាទ .. គឺខ្ញុំបានចូលទៅក្នុង Show Room ពិតមែនបាទ ចូលទៅទទួលរថយន្ដពិតប្រាកដមែន តែទៅទទួលឡានដែលមិត្តខ្ញុំបានយកទៅបាញ់ថ្នាំទេបាទ បុគ្គលិកក៏សម្លឹងតាមធម្មតាបាទ ព្រោះខ្ញុំតែងខ្លួនបែបនោះ ក៏គួរយល់ណាបាទ ក្នុង Show Room ក៏បុគ្គលិកគេមិនថា.....ហើយខ្ញុំក៏សូមទោសដល់បុគ្គលិកក្រុមហ៊ុន សូមកុំមានការយល់ច្រលំ....”។
សូមបញ្ជាក់ផងដែលថា បុរសខាងលើនេះពិតជាមិនបានទិញរថយន្ដ Mercedes-Benz នោះទេ គ្រាន់ឈៀងចូលមើលតែប៉ុណ្ណោះ បន្ទាប់ពីលោកទៅទទួលរថយន្ដមិត្តភក្តរបស់លោកទេ៕
ប្រភព ៖ sanook
មតិយោបល់