សៀមរាបៈ បទល្មើសជលផលត្រូវបានគេប្រទះឃើញដាក់ពេញផ្ទៃទឹក ក្បែរនឹងច្រមុះនាយផ្នែក និងនាយសង្កាត់ចុងឃ្នាស ក្នុងព្រៃលិចទឹកតាមបណ្តោយមាត់ប្រឡាយ ក្នុងដែនគ្រប់គ្រងរបស់ លោក វ៉ាន់ដេត នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម រាប់ពាន់ម៉ែត្រប្រទាក់ក្រឡាពេញព្រៃ តែពុំត្រូវបានយកចិត្តទុកដាក់ បង្រ្កាបនោះទេ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាលោកនាយសង្កាត់ នាយផ្នែកត្រូវរ៉ូវគ្នាអស់ហើយទើបបានជាមានការបើកភ្លើងខៀវឲ្យឈ្មួញដាក់បទល្មើសនេសាទដោយមិនញញើតច្បាប់។
ជាក់ស្តែងបទល្មើសដែលប្រទះឃើញនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រភេទរបាំងសាច់លបរ៉ាវ ក្រឡាញឹក បានដាក់ក្នុងព្រៃលិចទឹកក្បែររន្ធច្រមុះសមត្ថកិច្ច រដ្ឋបាលជលផលភ្នំក្រោម ស្ថិតនៅតំបន់ចុងឃ្នាស ចំណុចពពាយ និង ចំណុចកោះភេ ចំណុចពាមតាអួ. ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងតាមបណ្តាយមាត់ទន្លេរ ពោពេញទៅដោយបទល្មើសពេញត្រៀបត្រា តែពុំមានសមត្ថកិច្ចណាយកចិត្តទុកដាក់បង្រ្កាបនោះទេ ក្នុងនោះអ្នកដាក់បទល្មើសមានឈ្មោះ យឿម បានទិញគ្រលង ពីលោកចិន្តា ចំណុចអូប្រតប់ លោក ជា បានអះអាងថា ការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នេះ មុននឹងដាក់គឺបានជួបជាមួយជំនាញរដ្ឋបាលជលផល បរិស្ថាន និងជំនាញផ្សេងៗអស់ហើយ ទើបបានហ៊ានដាក់នោះ។
ទាក់ទិន្ននឹងការបណ្តែតបណ្តោយឲ្យមានការដាក់ បទល្មើសដោយខុសច្បាប់នេះ លោកព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផលខេត្តសៀមរាប ពុំអាចធ្វើការសុំបំភ្លឺតាមទូរសព្ទបានទេ ទោះជាខលចូលចង់បែកមរដៃក៏ដោយ ក៏ពុំមានការទទួលនោះទេ ដោយសារតែលោក ព្រិន សាវិន ជានាយខណ្ឌចងមុង មិនទម្លាប់លើក ទូរស័ព្ទអ្នកសារព័ត៌មាន ព្រោះខ្លាចការបំភ្លឺពីការពិត។
ទាក់ទិន្ននឹងការចោទប្រកាន់ថា ថាសមត្ថកិច្ចរដ្ឋបាលជលផលភ្នំក្រោម អសមត្ថភាពក្នុងការបង្រ្កាបបទល្មើស នេសាទ លោក វុធ នាយសង្កាត់រដ្ឋបាលជលផល ចុងឃ្នាស បានបំភ្លឺតាមទូរសព្ទថា លោកមួយរយៈនេះមិន បានចុះបង្រ្កាបនោះទេ ដោយសារតែជារដូវបើកនេសាទទើប ពន្យាបន្តិច តែលោកនឹងរៀបចំកម្លាំងចុះបង្រ្កាបនៅថ្ងៃច័ន្ទខាងមុខនេះ តែវាមានផលពិបាកថា នៅពេលចុះទៅបែកការ ហើយអ្នកដាក់បទល្មើសសារវិញអស់។
តែទោះជាលោក នាយសង្កាត់ អះអាងដូចនេះ គឺជាវាគ្រាន់តែជាលេសដោះសារមួយប៉ុណ្ណោះ ដោយសារតែ បទល្មើសនេសាទប្រភេទរបាំងលបរ៉ាវនេះ មិនអាចនិងរុះរើនិងសារមកវិញ បានយ៉ាងងាយស្រួលដូចមាត់នោះទេ ក្នុងនោះលោក វ៉ាន់ដេត នាយផ្នែករដ្ឋបាលជលផលភ្នំក្រោម បានបញ្ជាក់ថាតាមទូរស័ព្ទថា លោកនឹងឲ្យកម្លាំង ចុះទៅមើល ដោយសារតែលោកជាប់រវល់ទៅទទួលអ្នកឆក់ត្រីនៅស្រុកស្វាយលើ ទើបពុំអាចចុះបង្រ្កាប បាន៕





មតិយោបល់