អ្នកវិទ្យាសាស្រ្តអង្គការណាសា បានប្រកាសកាលថ្ងៃពុធថា ពួកគេកំពុងធ្វើការទៅលើជំនាន់បច្ចេកវិទ្យាថ្មីហៅថា Lidar ដើម្បីសាកល្បងការរស់រានជិវិតមនុស្សនៅលើភពព្រះអង្គារ ដោយឩបករណ៍ជីវសាស្រ្ត Lidar ឬ Bio-Indicator Lidar Instrument, ហៅកាត់៖ BILI។
Lidar គឺជាប្រព័ន្ធរាដាស្រដៀងឡាស៊ែ ដែលបានប្រើប្រាស់វាស់វែងចម្ងាយក្នុងការនាំផ្លូវ អ្នកបើកបរផ្ទាល់ខ្លួន។ វាបានប្រើប្រាស់នៅលើ Teslas និង Google ក្នុងគម្រោងការបើកបរឡានផ្ទាល់ខ្លួន ជាឧទាហរណ៍។
BILI ត្រូវបានបង្កើតឡើងដោយកងទ័ពយោធា ក្នុងការរុករកគ្រោះថ្នាក់ និងសារធាតុគីមីគំរាមកំហែងជីវិតមនុស្ស នៅលើភពផែនដីនេះ ដោយការប្រើឡាស៊ែ ដើម្បីបាញ់ស្រូបយកព័ត៌មានជីវសាស្រ្តលម្អិតពីលើអាកាស។
ប៉ុន្តែអង្គការណាសានិយាយថា BILI អាចនឹងសម្រួលការរុករកជីវសាស្រ្តលម្អិត ដែលអាចចង្អុលបង្ហាញ ពីការបញ្ចូលជីវិតមនុស្សទៅលើភពព្រះអង្គារ ផងដែរ៕
មតិយោបល់