ភ្នំពេញ៖ តារាសម្តែង និង ពិធីការិនី ដ៏ល្បីល្បាញនាង សុខ សោម៉ាវត្តី ល្ងាចម្សិលមិញនេះនាងបានធ្វើការរិះគន់ទៅលើក្រុមហ៊ុនទូរស័ព្ទស្មាត ដោយនិយាយចំៗតែម្តង ទៅលើ ប្រព័ន្ធប្តូរលុយរបស់ ស្មាត ដែលមានពុតត្បុត កាត់ទឹកប្រាក់ស្រស់ៗតែម្តង ចំពោះអ្នកប្រើប្រាស់ ។
“ចង់និយាយ រឿងពិត មួយ ឥឡូវនេះ ក្រុមហ៊ុន Smart កាត់លុយ អស់ស្ទុះ Change លុយ លេង internet មិនទាន់ដឹងអីផង កាត់លុយអស់
បើមិត្ត មានបញ្ហា ដូចខ្ញុំ ជួយ Share & Comment thank you…….. “ នេះគឺជាពាក្យពេចន៍ ដែល សុខ សោម៉ាវត្តី បានសរសេរនៅទំព័របណ្តាញសង្គមរបស់ខ្លួន ដែលមានចំនួនអ្នកគាំទ្រ រហូតដល់ទៅ ១ សែននាក់ ។
ជាមួយនឹងគ្នានេះដែរ ម្ចាស់គណនី Kakada Petter ដែលជាអ្នកគាំទ្ររបស់ សុខ សោម៉ាវត្តី បានសរសេរតបថា ” បញូល 2$ ថែម 200 នាទីក្នុងប្រពន័ដូរលុយ 1$
បាន 15$ ទៀតសរុបទាំងថែមនិងដូរលុយ 35$ ១យប់ព្រឹកឡើងអស់នៅសល់តាក្រៅប្រព័ន្ធ1$ ” ។ ខណៈជាមួយនឹងគ្នានេះដែរ មានអ្នករិះគន់យ៉ាងចាស់ដៃជាច្រើន ទៀត ថាក្រុមហ៊ុននេះ ពិតជាយ៉ាប់មែន បញ្ចូលលុយអត់ទាន់បាន call ផងកាត់ខ្ទេច ។
មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ ម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងផងដែរលើបញ្ហាខាងលើ ដោយអះអាងថា “លោក ក៏ជួបបញ្ហាខាងលើ ផងដែរ លើសពីនេះទៅទៀត គឺ បញ្ហាមួយចំនួន លើ សេវាកម្ម ក្រុមហ៊ុនទូរស័ព្ទស្មាត ក្នុងចំណោមកម្មវិធី ជាច្រើន តែលោកសូមលើកតែ Subscription Service IVR 555 បើចុចភ្ជាប់ 555 គឺមិនអាចដោះវិញបានទេ បើទោះបី បង្ហាញថា 5561# ផ្តាច់ពីសេវាកម្មខាងលើ ។ លោកបានបន្តទៀតថា បើមិនជឿទេ សាកមើលទៅ លោក ចុចឡើងបែកមេដៃ ទៅហើយ នៅតែមិនអាចផ្តាច់បាន រាល់ខែ ទូរស័ព្ទក្រលុយ ដោយសារតែវា ” ។
តើអ្វីៗ ទាំងអស់នេះ ក្រុមហ៊ុនស្មាត កំពុង តែបោក អ្នកប្រើប្រាស់ឬ ?
មតិយោបល់