ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ុន អាលីហ្សា ថតស្រាតក្នុងបទថ្មី​របស់ ម៉ៃ សុគន្ធ​

តារាសម្តែងសិចស៊ី អ៊ុន អាលីហ្សា បានបង្ហាញវត្តមានថ្មីមួយទៀត ដោយនាង​ហ៊ានថត​ឈុត​សិចស៊ី ដោយផ្នែកខាងលើ​នៃរាងកាយ គ្មានអាវ ដែល​ធ្វើឲ្យប្រិយមិត្តដាក់ចិត្តគិត​ជាថ្មីថា អ៊ុន អាលីហ្សា​ អាច​នឹងដណ្តើមតំណែង​ស្រាត​របស់ ឌុច លីដា ។​

ការបង្ហាញវត្តមានចុងក្រោយរបស់ អាលីហ្សា យ៉ាងដូច្នោះ គឺ​ក្នុងបទចម្រៀងថ្មីរបស់ ម៉ៃ សុគន្ធ ក្រោមចំណងជើងថា «ផ្កាយព្រឹក» ដែលជាបទមួយ​ក្រោមការផលិតរបស់ Zoom Photography&Film ។​
ក្នុងបទចម្រៀងនេះដែរ អាលីហ្សា បានបង្ហាញរូបរាងកាយដ៏សិចស៊ី ខណ:ដែលតួប្រុសក្នុងបទនេះ គឺ​ថត​ស្រាត​តែម្តង កំពុងធ្វើឲ្យ អ្នកលេងបណ្តាញសង្គម រិះគន់ជាបណ្តើ​រ​។​

បញ្ជាក់ផងដែរថា សម្រាប់បទ «ផ្កាយព្រឹក» បាន​ចេញ Trailer នឹងអាប់ឡូតចូល យូធូប នៅព្រឹកថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ ៕​
un-alyza
ទស្សនា​បទចម្រៀង Trailer ដូចខាងក្រោម៖

មតិយោបល់