បន្ទាប់ពីរតនៈ ពិសិដ្ឋ ពៅ លីដា និងតារាផ្សេងទៀតដែលបានធ្វើដំណើរទៅប្រគំតន្ត្រីនៅជប៉ុន ធ្វើការ Surprise ខួបកំណើតដល់ តារាសម្តែងម៉ាក សែនសូនីតា តាមរយៈការខលលើបណ្តាញសង្គម សកម្មភាពនេះបានធ្វើឲ្យទស្សនិកជនរិះគន់នាងយ៉ាងដំណំ តែម្តង។
វាមិនជាអ្វីនោះទេ បើសិនជា ម៉ាក សែនសូនីតា ទទូលខលវីដេអូតាមបណ្តាញសង្គម នៅតាមហាង ផ្ទះផ្ទាល់ខ្លួន និងកន្លែងសាធារណៈផ្សេងទៀត ជារឿងបុគ្គល ប៉ុន្តែនេះគឺនាងបើករថយន្តបណ្តើរ សាងសងតាមរយៈវីដេអូខល ពីមិត្តរួមអាជីព មកពីទឹកដីជប៉ុននោះ ។
នៅលើផេកហ្វេសប៊ុក This is Cambodia បានសរសេរជាភាសាអង់គ្លេសថា Only in Cambodia you have FaceTime while driving. Then you wonder why are there so many accidents in Cambodia. Any comments on her driving ability?
ឃ្លាទាំងនេះ ប្រែជាខេមរៈ ភាសាថា «មានតែនៅកម្ពុជាតែមួយគត អំឡុងពេលបើកបរអ្នកអាច FaceTime (ខលវីដេអូមើលមុខគ្នា) ដូច្នេះអ្នកគឺអស្ចារ្យ ហើយក៏ជាមូលហេតុនៅទីនេះសម្បូរគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។ នរណាខ្លះអាចបញ្ចេញមតិលើសមត្ថភាពបើកបររបស់នាង?»
ក្នុងនោះដែរ គេក៏ឃើញមានអ្នកគាំទ្រនាង បញ្ចេញមតិថា វាចឹងតើទើបឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍ និងអ្នកខ្លះបញ្ចេញមតិថា សូមប្រុងប្រយត្ន ក្នុងពេលធ្វើដំណើរតាមផ្លូវ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=J25ifmk5VZY&feature=youtu.be
មតិយោបល់