ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែកបើករថយន្តរេចង្កូតពេញផ្លូវ បង្កការភ័យខ្លាចដល់អ្នកដំណើរស្រែកពេញផ្លូវ

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តក្នុងល្បឿនលឿនរេពេញផ្លូវ បង្កឲ្យការភ័យខ្លាចដល់អ្នកដំណើរតាមដងផ្លូវ ឃើញនាំគ្នាបើកគេចចេញពីរថយន្តខាងលើទាំងព្រលឹងចុងសក់ និងស្រែកឆោឡោផ្អើលពេញផ្លូវ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក កាមរីបាឡែន មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2T-1334 ម្ចាស់រថយន្ដដាក់ជ្រុល ធ្វើឲ្យស្រវឹងធ្លាក់ភ្នែក បើករថយន្តរេចង្កូតពេញផ្លូវ តាមបណ្តោយផ្លូវព្រះនរោត្តម បង្កការភ័យខ្លាចដល់អ្នកដំណើរដទៃទៀតបាននាំគ្នាជិះគេចចេញពីរថយន្តខាងលើ និងស្រែកផ្អើលពេញផ្លូវតែម្តង។ លុះមកដល់ចំណុចស្តុបធនាគារជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល បើមិនដូច្នេះទេ រថយន្តនិងបន្តល្បឿនឡើងខឿនផ្លូវតែម្តង។ ចំណែកម្ចាស់រថយន្តស្រវឹងធ្លាក់ភ្នែកនោះចេញពីក្នុងរថយន្តរួចបើកទ្វាក្រោយចូលដេកយ៉ាងរំភើយទៅវិញ៕

ចរាចរណ៍ចរាចរណ៍ចរាចរណ៍ចរាចរណ៍ចរាចរណ៍ចរាចរណ៍

https://youtu.be/nsIKfx7eKUQ

មតិយោបល់