នៅវេលាម៉ោង១៣ និង ៤០ នាទី ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុងកម្មវិធី គណរក្សាភាពស្ងប់ស្ងាត់ជាតិ មានវត្តមានលោក នាយករដ្ឋមន្រ្ដី ប្រាយុទ្ធ បានបញ្ជារឲ្យស៊ើបករណីរបស់តារាសម្ដែង និង ជាពិធីករល្បីរបស់ ក្រុមហ៊ុន GMM Grammy គឺលោក ណត ដែលជាទង្វើបង្កការចលាចលក្នុងសង្គម ដែលគ្មាននរណាម្នាក់ចូលចិត្ត និង ជាហេតុការណ៍មិនគួរកើតមានក្នុងសង្គមថៃឡើយ ។
លោកបានពោលថា « គ្រប់គ្នាត្រូវភាពរំងាប់អារម្មណ៍យ៉ាងតាំងចិត្ត ក្នុងរយៈវេលានេះគួរតែសម្លឹងមើលចេតនាជាមុនសិន ហើយបើទោះជាយ៉ាងម៉េចក៏មានច្បាប់កាត់ក្ដីរួចហើយ ចឹងគួរដំណើរការសំណុំរឿងក្ដីទៅ ហើយគួរប្រយ័ត្នមិនគួរឲ្យកើតរឿងទៀត ព្រោះកើតឡើង ២ ទៅ ៣ លើកហើយ ដូចថ្ងៃមុន កើតរឿងលើផ្លូវល្បឿនលឿន ឥឡូវមកកើតរឿងនេះមួយទៀត ទើបខ្ញុំខ្លាចថាកើតរឿងបែបមិនល្អទេ ទើបដាស់តឿនទុកជាមុន សូមបញ្ជាក់ដដែលថា ច្បាប់មាន គ្រប់យ៉ាងត្រូវតាមផ្លូវច្បាប់ ហើយសង្គមក៏ដាក់ទោស ត្រូវរៀនប្រើជីវិតប្រចាំថ្ងៃឲ្យមានប្រយោជន៍ ត្រូវចេះរំងាប់ ការខឹងគ្នានិងគ្នាគ្មានបានការទេ»៕
ប្រភព៖ kaosod
មតិយោបល់