លោក ស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ បានបង្ហោះសារខ្លីស្ដីអំពីការលក់អង្ក ផ្កាម្លិះ នៅលើទំព័រផេកលោកស្រីផ្ទាល់ បន្ទាប់ពីលោកស្រីបានទៅលក់អង្ករនា ថ្ងៃទី ០៥ ខែ វិច្ឆិកា ថ្មីៗកន្លងមកនេះ ។
នៅព្រឹកថ្ងៃនេះ លោក ស្រី យីងឡាក់ បានបង្ហោះសារលក់អង្កថា ” បន្ទាប់ពីបានចូលរួមជាវ អង្កផ្កាម្លិះ ពីកសិករ នៅខេត្ត អ៊ុ បុន ជាមួយខេត្ត សុរិន ហើយបាននាំមកជួយលក់ហើយ ចំនួនមួយផ្នែកសូមទុកបរិភោគខ្លួនឯងនៅផ្ទះចា៎ សូមបញ្ជាក់ប្រាប់ថា អង្កផ្កាម្លិះនេះទើបទិញមកថ្មីៗ ក្រអូបពិតៗណាចា៎ កាលពីព្រឹកមិញសម្រេចចិត្តមិនត្រូវឡើយថា ទទួលទានជាបបរ ឬ បាយ ល្អទៅ ក៏សូមទទួលទានទាំងពីរបែបចុះចា៎ ” ៕
ប្រភព៖ kaosod
មតិយោបល់