ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ សុធារិទ្ធិ ស្ងាត់ៗធ្វើខួប២បញ្ចូលគ្នា

អ្នកតាមដានសិល្ប:តិចណាស់ដែលបានដឹងពីជីវិតឯកជនរបស់តារាចម្រៀងលោក គង់ សុធារិទ្ធិ ចាប់តាំងពីដៃគូចម្រៀងរបស់លោកគឺអ្នកនាងកែវ ច័ន្ទសម្ផស្ស ចូលរោងការជាមួយអ្នកជំនួញនៅបន្ទាយមានជ័យ។

អ៊ីចឹងហើយទើប ម្នាក់ៗមានការភ្ញាក់ផ្អើលនៅពេលដែលលោកមិនសូវមានព័ត៌មានពីជីវិតស្នេហាសោះ ស្រាប់តែធ្វើពិធីខួប២បញ្ចូលគ្នាតែម្ដង គឺខួបកូនគម្រប់អាយុ២ឆ្នាំ និងខួបអាពាហ៍ពិពាហ៍យ៉ាងហ៊ឹកហ៊ាក់កាលពីយប់ថ្ងៃទី៨ វិច្ឆិកា នៅភោជនីយដ្ឋានធំមួយ។

លោកគង់ សុធារិទ្ធិ បានអះអាងថាថ្វីដ្បិតតែលើឆាកតន្ត្រី និងក្នុងកម្មវិធីសម្ភាសន៍នានាលើឆាកទូរទស្សន៍លោកមិនសូវមានទម្លាប់លើកឡើងពីរឿងរ៉ាវស្នេហា ប៉ុន្តែលោកថារវាងលោក និងភរិយាបានចាប់ដៃគ្នាជាយូរមកហើយ។ លោកបានស្គាល់គ្នាមិនតិចជាង៤ឆ្នាំនោះទេ អ៊ីចឹងហើយទើបលោកសម្រេចចិត្តចំណាយលុយកាក់ផ្ទាល់ខ្លួនធ្វើពិធីខួបអាពាហ៍ពិពាហ៍ ចំពេលកូនប្រុសដែលលោកបានដាក់ឈ្មោះថា គង់ រិទ្ធិស័ក្ដ គម្រប់២ឆ្នាំ ដើម្បីឲ្យមហាជនបានស្គាល់មុខមាត់ភរិយារបស់លោក និងកូនប្រុសផង។ លោកថាខ្លួនបានអញ្ជើញភ្ញៀវកិត្តិយសចំនួន១៧តុ ដោយតារាសិល្ប:មានចំនួនប្រមាណជាង៧០នាក់។

នេះជាពិធីខួប២បញ្ចូលគ្នា ដែលលោកបានចាត់ទុកថាជាការលាតត្រដាងឲ្យមហាជនបានឃើញពីសុភមង្គលគ្រួសារររបស់លោកក្រោយពេលរៀបការ។ លោកថាខ្លួនធ្វើពិធីព្រោះចង់រំលឹកចំណងស្នេហ៍ជាមួយភរិយាកាលពី៤ឆ្នាំមុន និងគោលបំណងធំមួយទៀតគឺចង់ឲ្យបានជួបជុំមិត្តភ័ក្រ្តសិល្ប: ក្នុងពិធីជប់លៀងរួមមួយ។

ភរិយារបស់លោកគង់ សុធារិទ្ធិ មានឈ្មោះថា ហ៊ុន ចាន់ណេត អាយុ៣០ឆ្នាំ និងជាបុគ្គលិកប្រចាំនៅកាសែតភ្នំពេញប៉ុស្ដិ៍ ដោយលោកថានាងមិនដែលប្រកាន់នឹងការងារសិល្ប:របស់លោកនោះទេ ទើបលោកនៅតែអាចបន្តអាជីពច្រៀងរាំ និងចាប់ដៃច្រៀងជាមួយតារាស្រីភាគច្រើន ក្រោយរៀបការដោយគ្មានផលរមាស់។ លោកថាបានទិញកាដូទូរស័ព្ទIphone 7 ឲ្យភរិយាមួយគ្រឿងមុនថ្ងៃប្រារព្ធពិធី ហើយបើទោះជាវត្ថុមួយនោះមិនថ្លៃណាស់ណា ប៉ុន្តែជាទឹកចិត្តមួយដែលលោកបញ្ជាក់ថាលោកនៅតែស្រឡាញ់ចំពោះភរិយា បើទោះជាការស្រឡាញ់គ្នាមានរយ:ពេលច្រើនឆ្នាំហើយ។

នៅក្នុងពិធីខួបកូន និងខួបគម្រប់អាពាហ៍ពិពាហ៍យ៉ាងអធឺកអធមនោះ គេឃើញមានវត្តមានតារាសិល្ប:យ៉ាងច្រើនកុះករ ដូចជាលោកកុយ ស៊ីឌឿន កញ្ញាពេជ្រ អាវីហ្សា កញ្ញាអេមមី កញ្ញាថន លក្ខិណា លោកនៅ ស៊ីនឿន លោកម៉ាដូណា កញ្ញាម៉ា នីកា លោកសាយ សៀរ៉ា អ្នកនាងយុង ច័ន្ទកណ្ណិកា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត៕
kong-sothearith
kong-sothearith-1

kong-sothearith-2

kong-sothearith-3

kong-sothearith-4

kong-sothearith-5

kong-sothearith-6

kong-sothearith-7

kong-sothearith-8

kong-sothearith-9

kong-sothearith-10

kong-sothearith-11

kong-sothearith-12

kong-sothearith-13

kong-sothearith-14

kong-sothearith-15

kong-sothearith-16

kong-sothearith-17

kong-sothearith-18

kong-sothearith-19

kong-sothearith-20

kong-sothearith-21
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=lC_NBnr0CfA&feature=youtu.be

មតិយោបល់