ភ្នំពេញ៖ បេក្ខជន ជួរមុខ ក្នុងកម្មវិធី The Voice Cambodia លោក ប៊ុត សីហា បានទទួលទុក្ខជាទម្ងន់ ដោយឪពុកបណ្តូលចិត្តខ្លួនបានស្លាប់លាចាកលោកនេះ កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ម្សិលមិញ ។
ជាមួយនឹងដំណឹង ដ៏ក្រៀមក្រំ នេះ បានធ្វើឲ្យអ្នកគាំទ្រ បេក្ខជនរូបនេះ បានចូលរួមរំលែកទុក្ខសោក ក្នុងនោះ ក៏មាន តារាចម្រៀង ពេជ្រ សោភា ផងដែរ ។
សីហា ជាបេក្ខជន ដែលបង្ហាញសញ្ញាយ៉ាងច្បាស់ថា អាចនឹងមានសង្ឈឹមលើកពាន នៅរដូវកាលទី ១ នៃព្រឹត្តិការណ៍ The Voice Cambodia បន្ទាប់ពីទទួលបានសំលេងបោះឆ្នោតគាំទ្រដ៏ច្រើនសន្ធឹក ៣ សប្តាហ៍ជាប់គ្នា ដោយឈានដំណើរ មកកាន់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៩ ខែ វិច្ឆិកា ស្អែកនេះ ។ ក៏ប៉ុន្តែជាមួយនឹងការត្រៀមខ្លួន ដើម្បីប្រជែង តំណែងបន្តនោះ ស្រាប់តែ ប៊ុត សីហា ទទួលបានដំណឹង ដោយឪពុកជាទីស្រលាញ់របស់ខ្លួន លាចាកលោកនេះ ដោយមិនបានឃើញ លទ្ធផលរបស់កូន បន្ត ឬមិនបន្ត ក្នុងកម្មវិធី The Voice Cambodia ។
ប៊ុត សីហា ត្រូវបានមហាជន ទទួលស្គាល់ថា មានសំនៀងពិរោះ ក្រអួនក្រអៅ ដោយអាចធ្វើបានយ៉ាងល្អ លើឆាកកម្មវិធីពិភពលោកដំបូង នៅកម្ពុជា ហើយក៏បានទស្សន៍ទាយទុកជាមុនថា នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន ជាមិនខាននោះទេ បើទោះបីជាមានបេក្ខជន ខ្លាំងៗជាច្រើនទៀតក៏ដោយ ។
តើ សម្រាប់ស្អែកនេះ ប៊ុត សីហា អាចធ្វើបានសម្រេចទេ ដើម្បីឆ្ពោះទៅកាន់វគ្គបន្ត ?
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ទស្សនា ប៊ុត សីហា ច្រៀបទ ស្មោះបងអូនស្លាប់អី?
មតិយោបល់