ព័ត៌មានសិល្បៈ និងកម្សាន្ត

Lady Gaga លើកបដាកណ្ដាលក្រុង ញ៉ូវយ៉ក ប្រឆាំងដូណាល់ ត្រាំ

Lady Gaga ក្រោកឈរលើកបដាប្រឆាំងលោក ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នេះបើតាមសេចក្ដីរាយការណ៍គេហទំព័រ New World បន្ទាប់ពីបានដឹងលទ្ធផលសំឡេងឆ្នោតជាផ្លូវការ កាលពីថ្ងៃម្សិលមេញនេះ ។

តារាចម្រៀងហូលីវូត Lady Gaga ថ្វីដ្យិតនាងជាតារាចម្រៀងចូលចិត្តលេងស្ទីល មិនគ្រប់ទឹក និង ចូលចិត្តប្រឡូកសង្គមអ្នកលេង រូបនាងផ្ទាល់ក៏ស្ដែងការមិនពេញចិត្តចំពោះការជាប់ឆ្នោតរបស់ លោក ដូណាល់ ត្រាំ ផងដែរ ដោយគំនិតរបស់នាងគិតថា ប្រវិត្តជាភាពអ្នកលេងរបស់ ត្រាំ​ មិនគួរឲ្យយកមកដឹកនាំប្រទេសឡើយ។

សូមបញ្ជាក់ផងដែរថា ក្រៅពី តារាចម្រៀង Lady Gaga ហើយនៅតារាហូលីវូតជាច្រើនរូបទៀតបានសម្ដែងការមិនពេញចិត្ត ចំពោះ ត្រាំដូចគ្នាផងដែរ ៕
lady-gaga-1

lady-gaga-2

មតិយោបល់