មកទល់ពេលនេះ តារាសម្តែងស្រី អ្នកនាង គង់ ច័ន្ទស្រីមុំ និងកូនស្រី គឹម សីហ៏មរកត ( ម៉ូម៉ូ )ក៏នៅតែបន្តកុងត្រាជាអ្នកតំណាងផលិតផល «Brand Ambassador សម្រាប់ឆ្នាំ 2019 – 2020» សម្រាប់ម្សៅទឹកដោះគោ នូទ្រីលេត។ អ្នកនាង ទទួលស្គាល់ថា ផលិតផលនេះ ពិតជាមានស្តង់ដា របស់ប្រទេសសិង្ហបុរី ពិតប្រាកដមែន ទើបអ្នកនាងសប្បាយចិត្តពេលបានបន្តតំណែងជា Brand Ambassader។
តារាសម្តែងស្រីល្បីឈ្មោះ និងមានឥទ្ធិពលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង គង់ ស្រីមុំ ត្រូវគេកត់សម្គាល់ថា នៅតែមានភាពស៊ីវិល័យ និងក្មេងស្រស់ស្អាតៗ ដែលនៅតែធ្វើអោយអ្នកនាងមានសន្ទុះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ អុីចឹងហើយ ទើបអ្នកនាងត្រូវបានគេបន្តកុងត្រា ជាមួយផលិតផល ម៉ាកល្បីមួយ។ គង់ ច័ន្ទស្រីមុំ ទទួលស្គាល់ថា ម្សៅទឹកដោះគោ នូទ្រីលេត ពិតជាបានបន្តកុងត្រា ជាមួយអ្នកនាង និងកូនស្រីពិតមែន។
អ្នកនាងនិយាយថា នេះជាកិត្តិយស ដែលនាងត្រូវបានក្រុមហ៊ុន ជ្រើសរើសនាង និងកូនស្រី ជាអ្នកតំណាងផលិតផល ប៉ុន្តែអ្វីដែលកាន់តែសំខាន់ទៀត ក៏ព្រោះតែផលិតផលពិតជាមានគុណភាពល្អពិតៗ អីចឹងហើយទើបនាង បន្តចុះកុងត្រា ដោយមិនចាំបាច់ពិចារណា។
លោក ទឹម សុវណ្ណារ៉ា នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រអិល អឹម ខូលអិលធីឌី បាននិយាយថា ក្នុងឆ្នាំថ្មីនេះ ក្រុមហ៊ុនមានកិច្ចសហការដ៏ធំធេង ក្នុងការ ធ្វើការផ្សព្វផ្សាយផលិតផល នូទ្រីលេត លោកបញ្ជាក់ថា អ្នកនាងគង់ ច័ន្ទស្រីមុំ ពិតជាពេញចិត្តជ្រើសរើស បន្តធ្វើកិច្ចសន្យាជាមួយយើង ដោយជឿជាក់ទៅលើផលិតផល គុណភាព ដែលនាងបានទទួលស្គាល់ ដោយកូនស្រីប្រើប្រាស់ កន្លងមកទទួល បានផល ជាក់លាក់ ដោយមិនជួបបញ្ហាធ្ងន់ធ្ងរ ដែលបណ្តាលមក ពីម្សៅទឹកដោះគោ ជាដើម ដូច្នេះហើយអ្នកនាង គង់ច័ន្ទស្រីមុំ មានទំនុកចិត្តទៅលើម្សៅទឹកដោះគោ នូទ្រីលេត៕
មតិយោបល់