ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Donald Trump និងលោក Obama កំពុងចាប់ផ្ដើមកិច្ចពិភាក្សាគ្នាជាលើកដំបូង ជុំវិញការផ្ទេរអំណាច នៅសេតវិមាន

អាមេរិកៈ ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក Donald Trump បាននិយាយថា វាជាកិត្តិយសបំផុត ដើម្បីជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីកំពុងកាន់អំណាច លោក Barack Obama សម្រាប់ការចរចាក្នុងការផ្លាស់ប្ដូរអំណាច នៅសេតវិមាន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

កាលពីពេលធ្វើយុទ្ធនាការបោះឆ្នោត លោក Obama បានហៅលោក Trump ថាជាបុគ្គលគ្មានសមត្ថភាព ប៉ុន្តែឥឡូវនេះ លោកបានសរសើរ និងលើកទឹកចិត្ត លោក Trump វិញ ក្រោយគាត់ បានទទួលជ័យជម្នះលើគូប្រជែងខ្លួន គឺលោកស្រី Hillary Clinton។

ក្នុងកិច្ចពិភាក្សានេះដែរ លោកស្រី Melania ជាភរិយារបស់លោក Trump ក៏នឹងធ្វើជំនួបមួយ ជាមួយនឹងស្រ្តីទីមួយ របស់សហរអាមេរិក គឺលោកស្រី Michelle Obama ផងដែរ៕

melania_michellewhitehousetrump1

មតិយោបល់