បរទេសៈ មនុស្សស្រីដែលមានសុដន់តូចអាចមកពីកត្តាផ្សេងៗមួយចំនួនរួមទាំង ហ្សែន, កង្វះសារធាតុចិញ្ចឹម, កង្វះអ័រម៉ូន… ។ មូលហេតុនេះហើយធ្វើឲ្យស្ត្រីមួយចំនួនមិនពេញចិត្តនឹងខ្លួនឯង រហូតហ៊ានជ្រើសវិធីវះកាត់ពង្រីកដើមទ្រូងថែមទៀត។ ក៏ប៉ុន្តែមិនមែនគ្មានវិធីផ្សេងដើម្បីពង្រីកទំហំសុដន់នោះទេ គឺសុភាពនារីទាំងឡាយអាចអនុវត្តវិធីសាស្ត្រតាមបែបធម្មជាតិទាំងនេះបាន។
ម៉ាស្សាសុដន់
អ្នកអាចប្រើប្រេងអូលីវម៉ាស្សាសុដន់ធ្វើចលនាអង្អែលជុំវិញពីឆ្វេងទៅស្តាំចាប់ពី ១០០ ទៅ ៣០០ជុំ។ ហេតុនេះអ្នកត្រូវអត់ធ្មត់ក្នុងការអនុវត្តប្រសិនបើចង់បានសុដន់ធំដូចបំណង។
ជៀសវាងជាតិកាហ្វេអ៊ីន និងជាតិស្ករ
ប្រសិនបើអ្នកចង់បានសុដន់ធំជាងមុន និងមានសុខភាពល្អ គួរកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន និងជាតិស្ករ។ ព្រោះរបស់ទាំងពីមុខនេះអាចពន្យឺតដល់ការរីកលូតលាស់នៃសុដន់ ប៉ុន្តែអ្នកគួរតែប្តូរមកប្រើតែបៃតងជំនួសវិញ។
ពាក់អាវទ្រនាប់ឲ្យត្រូវទំហំ
ក្នុងចំណោមហេតុផលចម្បងដែលធ្វើឲ្យប៉ះពាល់ដល់ទំហំសុដន់ គឺការពាក់អាវទ្រនាប់មិនត្រឹមត្រូវ។ ដូច្នេះអ្នកត្រូវពាក់អាវទ្រនាប់ឲ្យសមល្មម ដើម្បីជួយជម្រុញដល់ការលូតលាស់នៃសុដន់។
បង្កើនអ័រម៉ូន Estrogen ធម្មជាតិ
ថ្នាំបង្កើនអ័រម៉ូន Estrogen តាមបែបធម្មជាតិដែលល្អបំផុត គឺផ្លែទទឹម។ ការទទួលទានផ្លែរុក្ខជាតិនេះជារៀងរាល់ថ្ងៃ នឹងជួយបង្កើនទំហំសុដន់ឲ្យកាន់តែធំជាងមុន។
របបអាហារ
ពពួករបបអាហារដែលជួយឲ្យសុដន់ធំដោយមិនចាំបាច់វះកាត់គឺ ផ្លែប៉ោម, ខ្ទឹមស, សណ្តែកបណ្តុះ, វ៉ាល់ណាត់, ទំពាំងបាយជូរ…។
កាត់បន្ថយភាពតានតឹង
ភាពតានតឹងក៏ជាចំណែកមួយដែលធ្វើឲ្យសុដន់មិនអាចលូតលាស់ធំបានដែរ ប៉ុន្តែប្រសិនបើអ្នកព្យាយាមរក្សាភាពស្ងប់ស្ងាត់ដោយការហាត់យូហ្គាពិតជាប្រសើរបំផុតសម្រាប់សុខភាពសុដន់៕
មតិយោបល់