ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ផាត លោតពីការសម្ដែង ប្រកាសឈោងតំណែងថ្មី

ក្នុងពិធីខួបកំណើតគម្រប់៣៧ឆ្នាំ ផ្គួបនឹងខួបគម្រប់២ឆ្នាំរបស់ហាងថតរូប«Mirror» តារាសម្ដែងជាតួអង្គកាចលោក គង់ ផាត បានប្រកាសយ៉ាងក្ដែងៗថា លោកនឹងសម្រេចឲ្យបានសម្រេចនូវមហិច្ឆតាធ្វើជាផលិតករកុន។

នេះជាការប្រកាសដែលធ្វើឲ្យមានការចាប់អារម្មណ៍ ខណៈដែលលោកគ្រាន់តែជាជាងថតរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ហើយទើបនឹងបានក្លាយខ្លួនជាតារាសម្ដែង ហើយក៏ប្រកាន់ចង់ក្លាយជាអ្នកនាំសម្ដែង។

លោកគង់ ផាត ដែលត្រូវគេឲ្យរហស្សនាមថា«Mr. Mirror» បានអះអាងថា ក្នុងវិថីសិល្បៈលោកគ្រាន់តែជាអ្នកថតរូបម្នាក់ខាងផ្នែកកាត់ស្ទីលតារាសិល្បៈដែលមានការទទួលស្គាល់ នៅក្នុងវិស័យអ្នកជំនាញថតរូបជារបៀបសិល្បៈប៉ុណ្ណោះ។

បន្តបន្ទាប់មកលោកក៏បានបែកគំនិតបើកហាងថតរូបយីហោ«Mirror» និងបានបើកហាងសាឡនមួយទៀត ដើម្បីឲ្យតារាមកថតស្ទីឌីយោ បានតែងមុខធ្វើសក់តាមក្ដីស្រម៉ៃរបស់លោក ហើយថតរូបឲ្យទាក់ទាញខ្លាំង។ លោកបានបោះជំហានក្លាយជាតារាសម្ដែង ក្រោយពីមានទំនាក់ទំនងជិតស្និទ្ធិជាមួយតារាសិល្បៈ និងដោយសារតែហេតុផល MV របស់លោក មានការគាំទ្រខ្លាំងក្លាច្រើនបទ។

លោកថាខ្លួនមានស្នាដៃMV ល្បីៗច្រើនបទ ប៉ុន្តែសម្រាប់ខ្សែរឿងទើបតែថតបាន២ប៉ុណ្ណោះ គឺរឿង«បណ្ដឹងស្រីទាំង៥» និងរឿង«អង្គរក្សស្រី»ដែលលោកសុទ្ធតែសម្ដែងជាតួកាច និងកំប្លុកកំប្លែង។ លោកប្រកាសបន្តជំហរក្នុងអាជីពសម្ដែងឲ្យកាន់តែខ្លាំង បើទោះជាលោកបានក្លាយជាថៅកែស្ទីឌីយោថតរូប និងសាឡនយីហោ«Mirror» ដែលតម្រូវឲ្យលោកកើនឡើងនូវកាតព្វកិច្ចការងារ។

ក្នុងនោះជំហានវិវត្តន៍ទៅជាអ្នកដឹកនាំសម្ដែងក៏បានធ្វើឡើងខ្លះៗផងដែរក្រោមការសហការជាមួយផលិតកម្មជាដៃគូ។ លោកថាខ្លួនចូលរួមដឹកនាំសម្ដែងបានខ្លះៗហើយ ប៉ុន្តែមកពីមិនទាន់ចង់ល្បីទើបមិនទាន់ចង់បង្ហើប។ លោកយល់ថាអាជីពដឹកនាំថតកុនមិនស្មូគស្មាញខ្លាំងពេកនោះទេ ដោយសារតែលោកក៏ជំនាញខាងរៀបប្លង់ ជំនាញខាងបញ្ជាកាមេរ៉ា និងចេះឌីហ្សាញកាត់ត ស្ទាត់ជំនាញនៅក្នុងអាជីពជាជាងថតរូប។

លោកប្រកាស១០០ភាគរយថា នឹងមិនពិបាកក្លាយខ្លួនទៅជាផលិតករនោះទេ ដោយសារសម្អាងថាលោកគឺជាជាងថតរូប និងជាតារាសម្ដែងស្រាប់ដែលមានបទសម្ពោធក្នុងការដឹកនាំថតកុន និងយល់ដឹងពីប្លង់ច្រើន ដូចមានគ្រឹះរួចទៅហើយ៕
kong-pat-1

kong-pat-2kong-pat-3kong-pat-4kong-pat-5kong-pat-6kong-pat-7kong-pat-8kong-pat-9kong-pat-10kong-pat-11kong-pat-12kong-pat-13kong-pat-14kong-pat-15

kong-pat-16
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=f2ISFLYdm_A

មតិយោបល់