ព័ត៌មានសុខភាព

តួនាទីដ៏សំខាន់នៃសារធាតុប៉ូតាស្យូមចំពោះស្ត្រីមានផ្ទៃពោះ

បរទេសៈ ប៉ូតាស្យូម គឺជាប្រភពនៃសារធាតុចិញ្ចឹមដែលមានតួនាទីក្នុងការកន្ត្រាក់សាច់ដុំ រក្សាសម្ពាធឈាម កាត់បន្ថយរមួលក្រពើ និងអាការហើមជើងក្នុងពេលមានផ្ទៃពោះ។

អ្នកជំនាញជាច្រើនបានផ្តល់អនុសាសន៍ថា ស្ត្រីដែលមានផ្ទៃពោះគួរតែទទួលទានសារធាតុប៉ូតាស្យូមចំនួន ៤៧០០ មីលីក្រាមក្នុងមួយថ្ងៃ តែសម្រាប់អ្នកម្តាយដែលបំបៅដោះកូនវិញគួរទទួលទានប្រហែលជា ៥០០០ មីលីក្រាមក្នុងមួយថ្ងៃ។

ប្រសិនបើអ្នកមានជំងឺរាគ ឬក្អួត ការទទួលទានសារធាតុប៉ូតាស្យូមអាចជួយសម្រាលបាន។ ផ្ទុយទៅវិញ បើសិនជាអ្នកមានកម្រិតសារធាតុប៉ូតាស្យូមនៅក្នុងរាងកាយទាប អាចបង្កឲ្យមានបញ្ហាដូចជា៖ អស់កម្លាំង ទល់លាមក រាងកាយចុះខ្សោយ រមួលក្រពើ កើតជំងឺធ្លាក់ទឹកចិត្ត ស្ពឹក ស្បែកស្ងួត.ល.។

ហេតុដូច្នេះហើយ ស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ដើម្បីទទួលបានសារធាតុប៉ូតាស្យូមគ្រប់គ្រាន់ទៅតាមតម្រូវការ៕

potassium-pregnancy

មតិយោបល់