ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្នុងនាមម្ចាស់ស្នាដៃ ម៉េង កែវពេជ្ជតា ស្នើទៅ បាន មុន្នីល័ក្ខ ឲ្យលុបវីដេអូបទ «ជំនោរដើមខែ» ចេញពី YouTube បើមិនដូច្នេះទេ គឺចាត់វិធានការផ្លូវច្បាប់

(ភ្នំពេញ)៖ លោកស្រី ម៉េង កែវពេជ្ជតា ដែលជាម្ចាស់ស្នាដៃបទចម្រៀង «ជំនោដើមខែ» បានចេញមកបញ្ជាក់ច្បាស់ថា ការសុំទោសពីសំណាក់ កញ្ញា បាន មុន្នីល័ក្ខ ចំពោះកំហុសឆ្គងរបស់នាង ដែលនាងបានយក បទ «ជំនោរដើមខែ» ទៅ Cover ដោយមិនដាក់ឈ្មោះម្ចាស់ដើម (ម៉េង កែវពេជ្ជតា ) គឺមិនគ្រប់គ្រាន់ឡើយ ព្រោះតារាស្រី បាន មុន្នីល័ក្ខ បានប្រព្រឹត្តិកំហុសបែបនេះពីរដងហើយ ដូច្នេះគឺលុះត្រាតែធ្វើការលុបវីដេអូចោលទើបចប់រឿង បើមិនដូច្នេះទេ គឺលោកស្រី ម៉េង កែវពេជ្ជតា នឹងចាត់វិធានការតាមផ្លូវច្បាប់។

តាមរយៈសំណេររបស់លោកស្រី ម៉េង កែវពេជ្ជតា បង្ហោះលើបណ្តាញសង្គម ក្រោយពីទទួលបានការសុំទោសពី បាន មុន្នីល័ក្ខនោះ គឺមានខ្លឹមសារថា «ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែនជាទីស្រលាញ់ ប្អូនស្រី មុន្នីល័ក្ខបានផ្ញេីសារមកខ្ញុំ ។ នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញ ។ ហេីយនាងក៏បានសូមទោសខ្ញុំ ។ ពេលនេះខ្ញុំ មិនទាន់ទទួលពាក្យសូមទោសពីនាងទេ ព្រោះកំហុសលេីកមុនដែលនាងសន្យាថាកែសម្រួលនាងនៅមិនទាន់បានធ្វេីផង ដូច្នេះ ខ្ញុំអាចទទួលពាក្យសូមទោសពីនាងបានលុះត្រាតែនាងលុប Video បទចម្រៀងទាំងអស់ដែលជាបទចម្រៀងខ្ញុំនាងយកច្រៀងមិនដាក់ឈ្មោះចេញពីយូធូប សិន បេីមិនដូច្នោះទេ មានតែផ្លូវច្បាប់មួយមុខគត់ ។ ( ពាក្យសន្យារបស់នាងលេីក មុន ខ្ញុំមាន ទាំងអស់)»។

លោកស្រី ម៉េង កែវពេជ្ជតា បន្តថា «ចំពោះមុន្នីល័ក្ខ : បងបានទុកពេលអោយអូនច្រេីនដងហេីយ រាប់ទាំងមួយឆ្នាំមុនផងដែលអូនសន្យាថាសរសេរឈ្មោះបងបញ្ចូលក្នុងវីដេអូចម្រៀងជាបទរបស់បងដែលអូនច្រៀងមិនដាក់ឈ្មោះបងជាម្ចាស់សំនៀងដេីម តែអូនមិនធ្វេី និងក្រោយពីសូមទោសសន្យាថាឈប់មិនបានប៉ុន្មានថ្ងៃ អូនបានថតបង្ហោះហូរហែរមកទៀតដោយគ្មានឈ្មោះបងដដែល ។ ពេលនេះអូនបង្ករកំហុសដូចមុនម្តងទៀត គឺបទ ជំនោរដេីមខែ ។ នៅពេលបងធ្វេីការតស៊ូមតិ សុំការចូលរួមអភិរក្សស្នាដៃ និងម្ចាស់ស្នាដៃដេីម បងក៏ត្រូវទទួលរងការជេរប្រមាថ គំរាមកំហែង រំខានអារម្មណ៍ជាច្រេីន ពីហ្វ៊ែនរបស់អូនតែម្នាក់ឯង ចំណែកអូនដែលយកបទបងជាច្រេីនទៅច្រៀងកេីបលុយដាក់កាបូបខ្លួនឯងបែរជាសំងំឈរឱបដៃមេីលគេជេរប្រមាថបង ធ្វេីព្រងេីយ ។ បេីទោះគេនោះជាហ្វ៊ែនឬមិនមែន តែក្នុងនាមអូនធ្លាប់បានលុយដោយសារបទចម្រៀងបង អូនគួរតែបញ្ឈប់ពួកគេ ក៏ដេីម្បីភាពស្អាតស្អំរបស់អូនផងដែរ តែអូនជាមនុស្សគ្មានការទទួលខុសត្រូវ ។ អូនមិនមែនច្រៀងបទរបស់បងព្រោះស្រលាញ់បងទេ គឺអូនចង់បំផ្លាញបង និងចង់បំបាត់ឈ្មោះបងពីចម្រៀងរបស់បងទៅវិញទេីបអូនធ្វេីដូច្នេះ ។ ឥឡូវបងហត់នឿយណាស់ ហត់នឹងការបង្កររឿងរបស់អូនណាស់ ដូច្នេះមានតែម្យ៉ាងគត់ គឺបងសូមប្រគល់បញ្ហានេះអោយអូនស្រាយវាដោយខ្លួនឯងព្រោះអូនជាអ្នកចង »។

ម្ចាស់ស្នាដៃបទ «ជំនោរដើមខែ» រូបនេះ បានបន្តថា «បងមិនទាន់គិតអវិជ្ជមានលេីអូនទេថា រឿងអួរអាប់ទាំងប៉ុន្មានគឺជាគំនិតអាក្រក់របស់អូនដែលរៀបចំឡេីង តាមនិស្ស័យចូលចិត្តមេីលឃេីញគ្រប់គ្នាត្រូវក្តៅក្រហាយ និងសប្បាយពេលឃេីញគេជាន់ឈ្លីកិត្តយសបង ព្រោះពីរដងហេីយអោយតែបងមានប្រតិកម្មជាមួយអូន គឺតែងតែមានអាខោនខ្មោចចូលមកជេរបងយ៉ាងសាហាវ ប៉ុន្តែអូនមិនដែលរវល់សូម្បីតែសួរសុខទុក្ខបងតាមឆាត មួយម៉ាត់ក៏គ្មាន ។ អូនពិតជាមនុស្សចេះផឹកទឹកមិននឹកប្រភពដេីមមែន ! សូមអរគុណប្អូនស្រី ល្អ !»។

គួរជម្រាបថា ម៉េង កែវពេជ្ជតា ធ្លាប់បានលើក ឡើង ថា អ្នក នាង បានប្រេីពេល ប្រេីគំនិត និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះ ក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប និងកាន់តែពេញនិយមសម្រាប់អ្នក ស្តាប់ គ្រប់ស្រទាប់។ ប៉ុន្តែមក ដល់ បច្ចុប្បន្ន ចម្រៀង មួយ នេះ បាន លេច ឡើង នៅ លើ ប្រព័ន្ធយូធូប ដែល ច្រៀង ដោយ តារា ចម្រៀង អាជីព និង មិន អាជីព ជា ច្រើន ដែល ធ្វើ ឲ្យ ពួក គេ ទទួល បាន ការ គាំទ្រ ពី ក្រុម អ្នក គាំទ្រ របស់ ពួក គេ រៀង ៗ ខ្លួន។

មតិយោបល់