បរទេសៈ តាមការសិក្សាថ្មីមួយ ពីសកលវិទ្យាល័យ McMaster នៅខេត្ត Ontario សហរដ្ឋអាមេរិក បានរកឃើញថា កាលចំណាយត្រឹម ៦០វិនាទី ដើម្បីធ្វើលំហាត់ប្រាណ អាចជួយកែលម្អសុខភាព និងធ្វើឲ្យអ្នកមានរាងកាយរឹងមាំ ព្រមទាំងទទួលបានអារម្មណ៍ស្រស់ថ្លាទៀតផង។
យ៉ាងណាមិញអ្នកអាចនឹងជឿថា ការសិក្សាថ្មីនេះ មិនប្រាកដថា ពិតជាមានប្រសិទ្ធភាពល្អចំពោះសុខភាពទាំងស្រុងនោះទេ ប៉ុន្តែបើតាមការសិក្សាថ្មីផ្សេងទៀត ក៍បានបញ្ជាក់ឲ្យដឹងបន្ថែមដែរថា ការចំណាយធ្វើលំហាត់ប្រាណក្នុងរយៈតិច ពិតជាទទួលបានប្រសិទ្ធិភាពខ្ពស់ ជាជាងចំណាយពេលដ៏យូរក្នុងការធ្វើវា។តើអ្នកចង់ដឹងទេថា តើលំហាត់ប្រាណអ្វីទៅ ដែលចំណាយរយៈពេលតិច ហើយទទួលប្រសិទ្ធិភាពខ្ពស់នោះ?
ស្រួលៗហើយងាយមិនចាំបាច់លំបាកនោះទេ ដោយគ្រាន់តែអ្នកចំណាយពេលរត់ត្រឹមមួយនាទីជារៀងរាល់ព្រឹក អាចជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងរាងកាយ និងថែមទាំងជួយឲ្យអ្នកមានរាងកាយសមសួន ព្រមទាំងទទួលបានសុខភាពល្អទៀតផង៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់