ភ្នំពេញ: ផលិតផលពិសេសសម្រាប់ប្រជាជន ក្រោមការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺថាសាលាខណ្ឌជ្រោយចង្វារចាប់ផ្ដើមធ្វើស្លាកលេខម៉ូតូ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន៖
ទី១៖ ជួយកាត់បន្ថយការចំណាយ ( ត្រឹមតែ4មឺុនរៀលតែប៉ុណ្ណោះ )
ទី២៖ ចំណេញពេលវេលា
ទី៣៖ ផ្តល់ភាពងាយស្រួល
ទី៤៖ កន្លែងធ្វើគឺក្នុងទីតាំងមូលដ្ឋានតែម្ដង
ទី៥៖ គឺពិសេសណាស់ ដោយលោកប្រធានច្រកចេញចូលតែមួយ គាត់រងចាំស្វាគមន៏បម្រើសេវាកម្មនេះដោយក្តីរីករាយ ។
សាលាខណ្ឌជ្រោយចង្វារ ចាប់ផ្ដើមធ្វើស្លាកលេខម៉ូតូហើយ ដូច្នេះសូមគោរពជំរាបជូនពុកម៉ែ បងប្អូនក្នុងខណ្ឌជ្រោយចង្វារ ទាំងអស់ឲ្យបានជ្រាបថា ចាប់ពីម៉ោងនេះទៅ ការិយាល័យច្រកចេញចូលតែមួយ របស់សាលាខណ្ឌជ្រោយចង្វារ នឹងធ្វើស្លាកលេខម៉ូតូ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់តែម្តង៕
មតិយោបល់