ព័ត៌មានជាតិ

ម្ចាស់រណ្តៅដី នៅភូមិកសិករ គំរាមពលរដ្ឋ និងគំរាមឱ្យដកស្លាក គណបក្សប្រជាជន ចេញ

ភ្នំពេញៈ ប្រជាពលរដ្ឋ ច្រើនគ្រួសារ ប្រតិកម្មទៅនឹង ម្ចាស់រណ្តៅដី មួយកន្លែង ដែលជីកយកអាចម៍ដី ស្ទើរតែដល់ក្បាលប្រែត ទៅហើយនោះ បានប្រើពាក្យគំរាមគំហែងពួកគាត់ និងបានបង្ខំ ឱ្យដកស្លាក គណបក្សប្រជាជន ចេញទៀតផង មិនដឹងថា ម្ចាស់រណ្តៅនោះ មានខ្នងក្រាស់ប៉ុណ្ណាទេ។

បើតាមសម្តីលោក សុ គឹមហៀង តំណាងប្រជាពលរដ្ឋ នៅភូមិកសិករ និងភូមិទួលកីត្បូង សង្កាត់ស្នោរ ខណ្ទពោធិសែនជ័យ បានលើកឡើងថា រណ្តៅដីនោះ មានទីតាំងស្ថិតក្នុងភូមិកសិករ ដែលមានម្ចាស់រណ្តៅ និងជាម្ចាស់ឡានដឹកដី ឈ្មោះ ត្រា ដែលមានអក្សរសម្គាល់ នៅលើក្បាលឡាន ដាក់ថា (TRA)។

តំណាងប្រជាពលរដ្ឋ រូបនេះ បានបញ្ជាក់ថា រណ្តៅដីនេះ បានធ្វើសកម្មភាពជីក យូរយារមកហើយ មិនដឹងថា មានច្បាប់អនុញ្ញាត ឬ អត់នោះទេ។

តំណាងពលរដ្ឋ បានបញ្ជាក់ថា រៀងរាល់ថ្ងៃឡានដឹកដីធំៗ ជាច្រើនគ្រឿង បានបើកចេញពីរណ្តៅដី ដោយបើកបរល្បឿនលឿន ធ្វើឱ្យជ្រុះដី រប៉ាត់រប៉ាយ នឹងបង្កឱ្យហុយទ្រលោម ដោយគេគ្មានស្រោចទឹក អ្វីនោះទេ។

លោក សុគឹម ហៀង បានបញ្ជាក់ថា ដោយសារសកម្មភាពបែបនេះ បងប្អូនប្រជាពលរដ្ឋ បានប្រតិកម្ម និងសុំឱ្យម្ចាស់រណ្តៅដី និងឡានដឹកដីនោះ ជួយស្រោចទឹកផង និងកុំឱ្យបើកបរលឿនៗពេក វាបង្កឱ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរ ពិសេសដល់ក្មេងៗ រត់ឆ្លងកាត់ និងមានភាពរង្គើញ័រ ដល់ផ្ទះសម្បែង ផងដែរ។

នៅពេលមានប្រតិកម្ម ពីពលរដ្ឋ បែបនេះ ធ្វើឱ្យម្ចាស់រណ្តៅដី ប្រើសម្តីគំរាមគំហែង ដល់ប្រជាពលរដ្ឋ ធ្វើពួកគាត់ភ័យខ្លាច។

ក្រៅពីនេះ គេបានគំរាម ឱ្យបងប្អូន ដែលមានតាំង ប៉ានណូ ស្លាក គណបក្សប្រជាជនកម្ពុជា នៅមុខផ្ទះ ឱ្យពួកគាត់រុះរើចេញ ទៀតផង។

លោក សុ គឹមហៀង តំណាងពលរដ្ឋ បានបញ្ជាក់ថា ពេលថ្មីៗកន្លងទៅនេះ ខណៈមានប្រជាពលរដ្ឋ ចេញមកប្រតិកម្ម ម្ចាស់រណ្តៅនោះ បានយកកម្លាំង នគេរបាលប៉ុស្តិ៍ស្នោរ មកគំរាម មកកាង ធ្វើពលរដ្ឋ មានការភ័យខ្លាច។

គេមិនបានដឹងថា រណ្តៅជីកយកអាចម៍ដី ដែលមានជម្រៅជិតដល់ក្បាលប្រែត នៅចំណុចខាងលើនេះ មានច្បាប់ពី សាលារាជធានីភ្នំពេញ ឬក៏ពីសាលាខណ្ឌ នោះទេ។

ប្រជាពលរដ្ឋ ភូមិខាង បានសំណូមពរ ដល់អាជ្ញាធរ ខណ្ឌពោធិសែនជ័យ នឹងសាលារាជធានីភ្នំពេញ ជួយមានវិធានការ ដល់ម្ចាស់រណ្តៅដី ខាងលើ នេះផង។ បើនៅតែបណ្តោយបែបនេះ ពលរដ្ឋងាយរងគ្រោះថ្នាក់ នឹងប៉ះពាល់សុខភាព ខ្លាំងណាស់៕

land4land3land2land1land

មតិយោបល់