ខ្សែភាពយន្ត និងបទចម្រៀងជាច្រើនបានលេង និងសម្ដែងពីថ្ងៃអវសាននៃពិភពលោក 12-12-2012 ប៉ុន្តែជាក់ស្ដែងបែរជាមានគូស្នេហ៍ជាច្រើនបានជ្រើសរើសយកថ្ងៃ 12-12-2012 ធ្វើជាថ្ងៃរៀបចំអាពាហ៍ពិពាហ៍ទៅវិញ។
គេហទំព័រ Channel News Asia បានចុះផ្សាយនៅថ្ងៃនេះថា មានគូស្នេហ៍ជាច្រើនគូបានជ្រើសរើសយកថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួននៅថ្ងៃទី ១២ខែ១២ ឆ្នាំ ២០១២ ដែលមានសរុបទាំងអស់ប្រហែលជា ៥៤០គូ។
គូស្នេហ៍ជាច្រើនបានបង្ហើបឲ្យដឹងថា ការជ្រើសយកកាលបរិច្ឆេទជាលេខរៀងគ្នាបែបនេះ វាមានភាព ងាយស្រួលសម្រាប់ការចងចាំពេលវេលា ដើម្បីរៀបចំខួបអាពាហ៍ពិពាហ៍របស់ខ្លួន។ ម្យ៉ាងវិញទៀត កាល បរិច្ឆេទដ៏កម្រនេះ នឹងមិនអាចកើតឡើងសាជាថ្មី សម្រាប់សតវត្សរ៍ក្រោយទៀតឡើយ។
យោងតាមតួលេខ នៃការចុះ ឈ្មោះក្នុងគេហទំព័រសម្រាប់ការរៀបការ ចំនួនគូស្នេហ៍ ដែលបានជ្រើសរើសថ្ងៃពុធ ខាងមុខសម្រាប់រៀប ការនេះ មានចំនួនរហូតដល់បួនដងច្រើនជាងតួលេខធម្មតា៕
មតិយោបល់