ព័ត៌មានជាតិ

ទុស្សេប្រអប់បង្គោលភ្លើង បង្កជាអណ្តាតភ្លើងឆាបឆេះផ្អើលទាំងយប់

ភ្នំពេញ: អគ្គិភ័យមួយបង្កឡើងពីការទុស្សេខ្សែភ្លើង បណ្តាលឲ្យមានការឆាបឆេះ ឡើងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឆោឡោ រាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវ១៦៣ កែង៣៦៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ខណ:មេឃកំពុងធ្លាក់ភ្លៀង ស្លាប់តែឭសូរសម្លេងផ្ទុះនិងមានអណ្តាតភ្លើងឆាបឆេះពីក្នុងប្រអប់បង្គោលភ្លើងខាងលើយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនេះឲ្យរលត់ទៅវិញផងដែរ សំណាងល្អនៅក្នុងហេតុការណ៍ខាងលើ មិនបានបណ្តាលឲ្យនរណាមានរបួសឬឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំណងទៅកាន់ EDC ដើម្បីចុះមកតបណ្តាញភ្លើងខាងលើ ជូនបងប្អូនប្រជាពលរដ្ឋ៕

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

មតិយោបល់