ព័ត៌មានជាតិ

ចាប់ជនជាតិ ខ្មែរឥស្លាម ម្នាក់ នៅព្រែកប្រា ជាមុខសញ្ញាចែកចាយ ថ្នាំញៀន

ភ្នំពេញ:មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាព សង្កាត់ព្រែកប្ រាចាប់ខ្លួន នាវេលាម៉ោង០៩និង២០នាទី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំនុចផ្ទះជួល ក្រុមទី៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដកហូតបាន ថ្នាំញៀន ជាង ១០កញ្ចប់ ដាវ ១ដើម ជញ្ជីងថ្លឹង១ និងសម្ភារៈ មួយចំនួនទៀត។

ជនសង្ស័យមានឈ្មោះ លី អាមីន ភេទប្រុស អាយុ ៣០ឆ្នាំ គ្មានមុខរបរពិតប្រាកដ ជាជនជាតិ ខ្មែរឥស្លាម មានទីលំនៅផ្ទះជួល ចំនុចចាប់ខ្លួន។

តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា បន្ទាប់ពីកំណត់មុខសញ្ញាជនសង្ស័យ លោកចៅសង្កាត់ព្រែកប្រា បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ដោយមានការសម្របសម្រួល ពីលោកព្រះរាជ្ញារង កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពសង្កាត់ បានឆ្មក់ចុះឆែកឆេរ ក្នុងបន្ទប់ផ្ទះជួលរបស់ជនសង្ស័យ ដកហូតបាន ថ្នាំញៀន ជាង ១០កញ្ចប់ និងសម្ភារៈ មួយចំនួនទៀត។

ក្រោយចាប់ខ្លួនជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

photo_2016-04-29_15-21-07photo_2016-04-29_15-20-56photo_2016-04-29_15-21-03 photo_2016-04-29_15-20-59

មតិយោបល់