ភ្នំពេញ : លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ នៅថ្ងៃទី២ខែ ឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំ មន្រ្តីជំនាញមួយចំនួន ចុះទៅពិនិត្យស្ថានភាពប្រជាកសិករអ្នកដាំដំណាំបន្លែចម្រុះ នៅភូមិ ត្រពាំងចេក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងដំណើរចុះទៅពិនិត្យស្ថានភាពប្រជាកសិករដាំដំណាំបន្ថែចម្រុះនេះ ក៏មានការស្វាគមយ៉ាង ពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញនៅទីនោះ។
ទន្ទឹមនោះ លោក រដដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជាច្រើនទាក់ទិននិងការដាំដុះដំណាំបន្លែចម្រុះ ធ្វើយ៉ាងណា ឱ្យទទួលបាន ផលល្អ និងមានគុណភាព។
លោករដ្ឋមន្រ្តីក៏បានណែនាំកសិករកុំឱ្យប្រើប្រាស់សារធាតុគីមី ដែលនាំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ គឺប្តូរមកប្រើប្រាស់ជីធម្មជាតិ គឺធ្វើឱ្យយើងមានសុខភាពល្អទាំងអស់គ្នា (ទាំងអ្នកដាំ និងអ្នកប្រើប្រាស់)៕
មតិយោបល់