ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ស្រាល៦នាក់

បាត់ដំបង់: មនុស្ស៦នាក់ ក្នុងនោះស្រី៣នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាកាលពីម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

សាក្សីនៅកន្លែងហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កំពង់ធំ 1A-144 បើកបរដោយ ឈ្មោះ ជួន សុខ ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបឈ្មោះ ឆុយ សុគា ភេទស្រី អាយុ១៨ឆ្នាំ អ្នកទាំង២រស់នៅ ភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ដ ខេត្តកំពង់ស្ពឺ បានបុកពីក្រោយម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ បាត់ដំបង 1S-8865 បើកបរដោយឈ្មោះ បាន វី ភេទប្រុស អាយុ៣៦ឆ្នាំ រួមនឹងអ្នករួមដំណើ៣នាក់ទៀត ទី១.ឈ្មោះ ហួត ណា ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធរបួសជើង ទី២.ឈ្មោះ ស្រី ណែត ភេទស្រី អាយុ៧ឆ្នាំ ទី៣.ឈ្មោះ ឆា នុន ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាកូនរបួសស្រាល។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

photo_2016-09-23_15-03-36

photo_2016-09-23_15-03-26

photo_2016-09-23_15-03-27

photo_2016-09-23_15-03-29

photo_2016-09-23_15-03-31

photo_2016-09-23_15-03-33

មតិយោបល់