ភ្នំពេញៈ វិស័យកាត់ដេរនិងស្បែកជើងជាប្រភពចំណូលមកពីបរទេសច្រើនជាងគេរបស់ប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មានការកើនឡើង ១៣ ភាគរយ នៅក្នុងការនាំចេញក្នុងត្រីមាសទីមួយដើមឆ្នាំ២០១៦ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ។
តាមរបាយការណ៍ដដែលបានឲ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាននាំចេញផលិតផលដែលមានតម្លៃទឹកប្រាក់ ១.៥៥ ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលពីខែមករា ដល់ខែមីនាឆ្នាំនេះ បានកើនឡើង ១៣ ភាគរយ ពី ១,៣៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា សម្រាប់ទីផ្សារធំក្នុងវិស័យខាងលើនេះ ដែលកម្ពុជានាំចេញទៅកាន់នោះ រួមមាន អឺរ៉ុប, សហរដ្ឋអាមេរិក និងកាណាដា។ វិស័យកាត់ដេរនិងស្បែកជើងមានចំនួនប្រហែល ៨០ ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនេះ។ វិស័យនេះ មានរោងចក្រចំនួន ១.០០៧ ដែលមានកម្មករ ៧៥៤.០០០នាក់។ ក្នុងនោះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករមាន ១៤០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ៕
មតិយោបល់