ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ដែលញៀនល្បែងបៀរ

ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៦នាក់ ត្រូវសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១៧ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា មនុស្សប្រុសស្រីទាំង ៦នាក់ ទី១-ឈ្មោះ យឹម ម៉ៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនី ទី២-ឈ្មោះ គីម ដា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ទី៣-ឈ្មោះ ចាន់ រ៉ូប៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទី៤-ឈ្មោះ មាស សំបូរ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ ទី៥-ឈ្មោះ ឃិត មឺយ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបររត់តុ បច្ចុប្បន្នអ្នកទាំង ៥នាក់ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទី៦-ឈ្មោះ វ៉ា ពៅ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងបានដកហូតបៀរមួយចំនួន។

សមត្ថកិច្ចបានបន្តថា ដោយយោងតាមស្មារតីអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានៅក្នុងអង្គប្រជុំឲ្យអធិការខណ្ឌទាំង១២ ត្រូវយកចិត្តទុកដាក់បង្ក្រាបនៅបទល្មើសឲ្យខានតែបាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាទប់ស្កាត់នៅបទល្មើសដូចជា ឆក់ ប្លន់ លួច គាស់ផ្ទះ ល្បែងស៊ីសងគ្រប់ប្រភេទ និងករណីជួញដូរគ្រឿងញៀនផងដែរ។ ក្រោយមក លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានទាំង៦ប៉ុស្តិ៍ ឲ្យចុះធ្វើការបង្ក្រាបបទល្មើស និងការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ។

ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ និងប្រជាការពារសង្កាត់ឫស្សីកែវ ធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសងអាណាធិតេយ្យមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១៧ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ និងបានឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ យកមកប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើសាកសួររួចមក សមត្ថកិច្ចបានអប់រំ ព្រមទាំងបានធ្វើកិច្ចសន្យាឈប់ឲ្យលេងល្បែងស៊ីសង និងបានឲ្យអ្នកទាំងនោះត្រឡប់ទៅផ្ទះវិញ៕

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

ឃាត់ខ្លួនអ្នកញៀនល្បែងបៀរ

មតិយោបល់