ព័ត៌មានជាតិ

អភិបាលរាជធានី ៖ អាជ្ញាធរខណ្ឌ/សង្កាត់ ត្រូវបញ្ឈប់ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យ

ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌ/សង្កាត់ទាំងអស់ ត្រូវបញ្ឈប់សកម្មភាពការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យលើក្បាលដីក្នុងមូលដ្ឋានរបស់ខ្លួន ហើយការផ្ទេរផ្ទូរអចលទ្រព្យដីធ្លីទាំងអស់ ទោះចុះបញ្ជីហើយក្តី និងមិនទាន់ចុះបញ្ជីក្តី ត្រូវធ្វើឡើងដោយមានការឆ្លងកាត់រដ្ឋបាលសុរិយោ និងរដ្ឋបាលពន្ធដារ។

ការណែនាំបែបនេះរបស់លោក ប៉ា សុជាតិវង្ស ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យ ដែលចុះបញ្ជីនិងមិនទាន់ចុះបញ្ជីក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅការដោះដូរអចលទ្រព្យក្នុងរាជធានីភ្នំពេញដែលពុំបានឆ្លងកាត់រដ្ឋបាលសុរិយោ និងរដ្ឋបាលពន្ធដារជាទង្វើខុសច្បាប់។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់អចលទ្រព្យដែលចុះបញ្ជីរួចរាល់ការផ្ទេរកម្មសិទ្ធិ គឺជាសមត្ថកិច្ចរបស់រដ្ឋបានសុរិយោដី ចំណែកអចលទ្រព្យដែលមិនទាន់ចុះ បញ្ជីគ្មានប័ណ្ណកម្មសិទ្ធិ រាល់ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យ អ្នកស្នើសុំត្រូវដាក់ពាក្យទៅសាលាសង្កាត់ ដើម្បីឲ្យសង្កាត់ចាត់ចែងនីតិវិធីបន្ត បន្ទាប់មករដ្ឋបាលសង្កាត់ត្រូវបញ្ជូនរាល់សំណុំឯកសារសិទ្ធិកាន់កាប់អចលទ្រព្យទៅបង់ពន្ធប្រថាប់ត្រាជាមុនសិន ទើបចុះហត្ថលេខាទទួលស្គាល់សិទ្ធិដោយរដ្ឋបាលខណ្ឌ។

លោកបញ្ជាក់ថា ការពង្រឹងនីតិវិធីផ្ទេរសិទ្ធិអចលទ្រព្យនេះ គឺស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋា ភិបាលក្នុងការកៀរគរចំណូល ដើម្បីរួមចំណែកពង្រីកថវិកាជាតិ តាមរយ:ពង្រឹងការប្រមូល ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលទ្រព្យដែលបានចុះបញ្ជី និងមិនទាន់ ចុះបញ្ជី។ ម្យ៉ាងវិញទៀតគឺដើម្បីលុបបំបាត់ភាពធូរលុងរបស់របស់អាជ្ញាធរមូលដ្ឋានលើការ ចេញលិខិតស្នាមខុសនីតិវិធីដែលប្រឈមឲ្យមានផលវិបាកនៅថ្ងៃក្រោយ។

លោកបញ្ជាក់ទៀតថា ដើម្បីធានាបានប្រសិទ្ធិភាពនៃការគ្រប់គ្រងឯកសារផ្ទេរផ្ទូអចលទ្រព្យនេះឲ្យ កាន់តែប្រសើរដែលនោះ អាជ្ញាធររាជធានីភ្នំពេញត្រៀមធ្វើលិខិតទៅកាន់ក្រសួងយុត្តិធម៌ ដោយមិនតម្រូវឲ្យមានការផ្លាស់ប្តូរទិញលក់អចលទ្រព្យមានការបញ្ជាក់ទទួលស្គាល់ពីស្ថាបន័ប្រព័ន្ធតុលាការនិងក្រុមមេធាវីទៀតឡើយព្រោះវាធ្វើឲ្យកាន់តែមានភាពស្មុគស្មាញលើការគ្រប់គ្រងសំណុំឯកសារ ហើយជាមួយគ្នានេះក៏ដើម្បីជំរុញដល់ម្ចាស់អចលទ្រព្យមួយចំនួនដែល មិនចង់ចុះបញ្ជីកម្មសិទ្ធិដីធ្លី ងាកមកចុះបញ្ជីដីធ្លីឲ្យបានគ្រប់ៗគ្នា។

លោក សន ជ័យ ប្រធានសម្ពន្ធ័គណនេយ្យភាពសង្គមកម្ពុជាបានបញ្ជាក់ថា ការផ្ទេរភារកិច្ចផ្ទេរ ផ្ទូអចលទ្រព្យទៅស្ថាបនជំនាញរដ្ឋបាលសុរិយោដីនេះ ថាជារឿងល្អ ហើយបានលុបបំបាត់អំ ពើពុករលួយនៅថ្នាក់អាជ្ញាធរមូលដ្ឋាន ដោយកន្លងមកមានករណីលួចបន្លំឯកសារ ការទទួល សំណូកខុសច្បាប់ និងគេចវេចមិនព្រមបង់ពន្ធប្រថាប់ត្រាជាដើម។ លោកអ:អាងថា ដើម្បីឲ្យ ការគ្រប់គ្រងពន្ធប្រថាប់ត្រាធានាបានតម្លាភាពនិងប្រសិទ្ធិភាព រាជរដ្ឋាភិបាលគួរតែបង្កើតប្រ ពន្ធ័ត្រួតពិនិត្យបន្តទៀត លើការងារអនុវត្តរបស់មន្រ្តីសុរិយោដី ដើម្បីកុំឲ្យមានករណីអំពើពុក រលួយណាមួយកើតឡើងបានតទៅទៀត ដែលធ្វើឲ្យប៉:ពាល់ដល់ចំណូលចូលជាតិ។

សូមបញ្ជាក់ថា ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា៤% ចំពោះការផ្ទេរ កម្មសិទ្ធិអចលនទ្រព្យ ឬ ការការផ្ទេរសិទ្ធិកាន់កាប់ដីដែលគ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការ ទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។ ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រលើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់៕

photo_2016-11-23_15-00-27

photo_2016-11-23_15-00-22

photo_2016-11-23_15-00-23

photo_2016-11-23_15-00-24

photo_2016-11-23_15-00-25-2

photo_2016-11-23_15-00-25

photo_2016-11-23_15-00-26

មតិយោបល់