ព័ត៌មានជាតិ

ពលរដ្ឋជាង៥០០នាក់នៅខណ្ឌសែនសុខ ទទួលបានការព្យាបាលជំងឺដោយមិនបង់ប្រាក់ ពីមន្ទីរពេទ្យព្រះកុសុមៈ

ភ្នំពេញ: កម្មវិធីពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុម: ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក តាន់​ សុគន្ធ ប្រធានមន្ទីរពេទ្យព្រះកុសុម: លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ចៅសង្កាត់ទឹកថ្លា មេភូមិអរគីដេ ប្រជាពលរដ្ឋមកពីភូមិចំនួន៥ ដែលមានចំនួន៥០០នាក់ជាង ដើម្បីធ្វើការពិនិត្យ និងព្យាបាលទៅតាមផ្នែកផ្សេង នៅសាលាសន្សំបុណ្យ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

នៅក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់នេះ លោក មាស សយ មេភូមិអរគីដេ បានប្រាប់ឲ្យដឹងថា ចំនួនប្រជាពលរដ្ឋបានចូលរួមចំនួន៥០០នាក់ជាង ហើយ ពួកគាត់បានធ្វើដំណើរមកចូលរួមជាបន្តបន្ទាប់ ដោយទទួលបានដំណឹងពីការពិនិត្យព្យាបាលរបស់មន្ទីរពេទ្យព្រះកុសុម: រួមមានពិគ្រោះជំងឺផ្នែកសម្ភព ​និងរោគស្ត្រី ទឹកនោមផ្អែម ពិគ្រោះផ្នែកវះកាត់ ផ្នែករូបភាពវេជ្ជសាស្ត្រ ពិគ្រោះផ្នែកជំងឺទូទៅ និង​ប្រជាពលរដ្ឋទទួលដំណឹងពីការព្យាបាលរលាកថ្លើមប្រភេទសេ(C) ដោយមិនបង់ប្រាក់ផងដែរ។

កម្មវិធីលើកកម្ពស់ និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខណ្ឌសែនសុខរាជធានីភ្នំពេញ លោកអនុប្រធានមន្ទីរពេទ្យព្រះកុសុម:បានបន្ថែមថា ការពិនិត្យព្យាបាលជំងឺរលាកថ្លើមប្រភេទសេ(C) ដោយមិនបង់ប្រាក់រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីពិនិត្យហើយខាងមន្ទីរពេទ្យចែកថ្នាំលេបដើម្បីព្យាបាលទាល់តែជាសះស្បើយ ស្របពេលមន្ទីរពេទ្យមានការរីកចម្រើនក្រោយពីមានការកែប្រែរចនាសម្ព័ន្ធ និងមានតម្លាភាពថ្មី។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជូនពរដល់បងប្អូនសូមឲ្យមានសុខភាពល្អ និងមកទទួលសេវាកម្មពិនិត្យព្យាបាល ហើយបើអ្នកជំងឺធ្ងន់អាចទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:ដោយឥតគិតថ្លៃផងដែរ៕

ពលរដ្ឋជាង៥០០គ្រួសារ

ពលរដ្ឋជាង៥០០គ្រួសារ

ពលរដ្ឋជាង៥០០គ្រួសារ

ពលរដ្ឋជាង៥០០គ្រួសារ

ពលរដ្ឋជាង៥០០គ្រួសារ

ពលរដ្ឋជាង៥០០គ្រួសារ

ពលរដ្ឋជាង៥០០គ្រួសារ

ពលរដ្ឋជាង៥០០គ្រួសារ

ពលរដ្ឋជាង៥០០គ្រួសារ

មតិយោបល់