ព័ត៌មានជាតិ

Burj Al Arab សណ្ឋាគារ​ដែល​ថ្លៃ​និង​ខ្ពស់​ជាងគេ​នៅ​អារ៉ាប់​

​អគារ​ដែល​មាន​កម្ពស់​ដល់​ទៅ 321 ម៉ែត្រ​ជា​អគារ​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​អារ៉ាប់​ហើយ​វា​ត្រូវ​បាន​បើ​កឲ្យប្រើប្រាស់​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំពីរ​។ Burj Al Arab ជា​ឈ្មោះ​របស់​សណ្ឋាគារ​មួយ​នេះ​ដែល​បាន​សាងសង់ឡើង​នៅ​ពី​លើ​សមុទ្រ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ 280 ម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ប៉ុណ្ណោះ​ដោយ​ស្ពាន​កោង​មួយ​ដ៏​ស្រស់​ស្អាត​តែ​សម្រាប់​តែ​ភ្ញៀវ​ប៉ុណ្ណោះ​។​

Burj Al Arab មាន​បន្ទប់​បែប​ស្វីត Suite room ដល់​ទៅ 202 បន្ទប់​ដែល​ទំហំ​បន្ទប់​ដែល​តូច​ជាងគេ​មាន​ក្រឡា​ផ្ទៃ 169 ម៉ែត្រក្រឡា​ទៅហើយ​ហើយ​បន្ទប់​ដែល​ធំជាងគេ​បង្អស់​មាន​ទំហំ​ប្រមាណ​ជា 780 ក្រឡា​។​វា​ជា​សណ្ឋាគារ​មួយ​ដែល​រាប់បញ្ចូល​ជា​សណ្ឋាគារ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​លោក​ផង​ដែរ​ដោយ​បន្ទប់​តម្លៃថោក​បំផុត​ចាប់ពី​ចន្លោះ 1000 ដុល្លារ​ទៅ 6000 ដុល្លារ​ហើយ​ត្រូវបាន​គេ​ដឹងថា​មាន​បន្ទប់​ពិសេស​មួយ​ដែល​អាច​លក់បាន​ក្នុងតម្លៃ 15,000 ដុល្លារ​ក្នុង​មួយ​យប់​៕
https://i1272.photobucket.com/albums/y389/domneng/Bang/BurjAlArab6_zps9f47f0e0.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/BurjAlArab4_zpsa3f313bd.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/BurjAlArab1_zps6ddb904b.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/BurjAlArab2_zps98589477.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/BurjAlArab7_zpsc159854e.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/BurjAlArab11_zps2b18d49f.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/BurjAlArab12_zps95682531.jpg

​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់