ព័ត៌មានជាតិ

ចូលឆ្នាំថ្មីជិតមកដល់! បុរសម្នាក់ ចង.កសម្លាប់ខ្លួន ក្នុងសាលារៀនអនុវិទ្យាល័យ មឹងថនសែនទេពធីតា បង្កការភ្ញាក់ផ្អើល

ស្វាយរៀង: នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ក្នុងសាលារៀនអនុវិទ្យាល័យមឹងថនសែនទេពធីតា ដោយមិនដឹងមូលហេតុ។

ជនរងគ្រោះឈ្មោះ ឈុន វែន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកោះកាបានកណ្តាល ឃុំសំរោង ស្រុកចន្រា ខេត្តស្វាយរៀង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើកោសលវិច័យ រួចប្រគល់សពជនរងគ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់