ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាល: ជនសង្ស័យ ដែលជាមុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកព្រែកប្រសព្វ ធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀន១កញ្ចប់ធំ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានសោប ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តកណ្តាល។

ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ជួត ភក្កី អាយុ៤០ឆ្នាំ រស់នៅឃុំកញ្ជរ ស្រុកឆ្លូង។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនចំនួន១កញ្ចប់ធំ ។ ហើយបើតាមការឲ្យដឹងពីសមត្ថកិច្ច ជនសង្ស័យរូបនេះ ធ្លាប់ត្រូវបានចាប់ខ្លួនម្តងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន កាលពីឆ្នាំ២០១២ នៅក្នុងផ្ទះសំណាក់ម៉ានី ក្នុងក្រុងក្រចេះ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់