ជប៉ុនៈ យោងតាមទីតាំងភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៦,១ វ៉ិចទ័រ បានវាយប្រហារភាគឦសានប្រទេសជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនមានសញ្ញាហានិភ័យរលកស៊ូណាមិទេ ខណៈដែលទើបតែរយៈពេលពីរថ្ងៃប៉ុណ្ណោះ សម្រាប់ប្រទេសនេះ បានទទួលរងគ្រោះរញ្ជួយដី ដ៏មានឥទ្ធិពលខ្លាំង បានបង្កឲ្យមានផលប៉ះពាល់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ នៅតំបន់ Fukushima ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
មិនមានហានិភ័យ ឬរបាយការណ៍បន្ទាន់ជុំវិញការខូចខាត ដោយសារការរញ្ជួយដីនេះទេ ហើយបើតាមអាជ្ញាធរ បាននិយាយថា គ្រោះរញ្ជួរដីនេះ បានកើតទ្បើងនៅវេលាម៉ោង ៦ និង២៣ នាទីព្រឹក ដែលវាបានវាយប្រហារនៅតំបន់ Fukushima ចម្ងាយ ២១០ គីទ្បូម៉ែត្រពីភាគឦសាននៃទីក្រុងតូក្យូ៕
មតិយោបល់