ព័ត៌មានជាតិ

ភាស៊ីជជុះរបស់លោកស្រី ឆឹង ណេង កំពុងធ្វើឲ្យរាស្ត្រក្តៅក្រហាយនៅស្រុកចន្ទ្រា

ស្វាយរៀងៈ ភាស៊ីជជុះ ដុះស្លែរាប់សិបឆ្នាំរបស់លោកស្រី ឆឹង ណេង ដ៏មានឥទ្ធិពលម្នាក់ ស្ថិតក្នុងឃុំសំរោងស្រុកចន្ទ្រា កំពុងកើបលុយរាប់រាយលានរៀល ក្នុងមួយៗឆ្នាំ ថែមទាំងកំពុងមានអំណាចយ៉ាងខ្លាំងនៅតាមច្រកព្រំដែននៃស្រុកចន្ទ្រានិងក្រុងបាវិត ធ្វើឲ្យក្រុមអាជីវករ និងប្រជាពលរដ្ឋមួយចំនួនបាននាំគ្នារអ៊ូរទាំចំពោះការជំរិតឲ្យបង់លុយឆៅៗពីក្រុមភាស៊ី គ្មានឯកសណ្ឋាននេះយ៉ាងអាណាធិបតេយ្យ។

ប្រភពពីប្រជាពលរដ្ឋនៅស្រុកចន្ទ្រាបានឲ្យដឹងថាក្រុមភាស៊ីរបស់លោកស្រីដ៏មានអំណាចនេះ នៅចំណុចតាដែវ ឃុំសំរោងនេះ មានជាច្រើនឆ្នាំមកហើយដោយមានសង់តូបប្រក់ស្លឹកចាំយកលុយយ៉ាងចំហរសូម្បីសត្វកណ្តុរមួយក្បាល ក៏មិនអាចរំលងបាននោះដែរ ជាពិសេសនោះកាន់តែធ្វើឲ្យក្រុមភាស៊ីសើមមាត់ សើមក រកចំណូលបានច្រើន គឺមានរថយន្តដឹកបារីហេរ៉ូលោតឆត្រ័ ដង្ហែរដូចអង្គកឋិន មិនដឹងថាបានបង់ពន្ធចូលរដ្ឋយ៉ាងនោះទេ ឃើញតែមានសមត្ថកិច្ចជាច្រើនបានលាភសក្ការៈពីរថយន្តដឹកបារីនេះ។

ដោយឡែកបើតាមប្រភពពីសមត្ថកិច្ចមួយចំនួនបានលួចបង្ហើបឲ្យដឹងថា ភាស៊ីរបស់គាត់អាចដំណើរការបានគឺគាត់យកចំណូលមួយបានមកពីភាស៊ីនេះទៅបង់ទៅឲ្យខេត្ត ហើយសល់ប៉ុន្មានជួលកូនចៅនិងចូលហោប៉ៅគាត់តែម្តង ធ្វើឲ្យគាត់ក្លាយជាអ្នកមានដ៏ស្តុកស្តម្ភ នៅក្រុងបាវិត។

ប្រភពដដែលបានបន្តទៀតថា ភាស៊ីរបស់លោកស្រីម្នាក់នេះ ដែលតែងតែធ្វើឲ្យក្រុមអាជីវករ មួយចំនួនរអ៊ូរទាំ ពីការជំរិតឲ្យបង់លុយឆៅៗទៅតាមអំពើចិត្តដោយសារគាត់បានលក់ទៅឲ្យកូនចៅបន្ត ទើបកូនចៅត្រូវបង្ខំចិត្តធ្វើយ៉ាងណាត្រូវរកចំណូលឲ្យបានគ្រប់ចំនួន ដើម្បីបានលុយបង់ទៅឲ្យគាត់និងរកចំណូលខ្លួនឯងផងទើបកូនចៅត្រូវប្រើរបៀបជាន់ក ដកស្លាបហូត ភាស៊ីមិនឲ្យខ្វះមួយកាក់មួយសេនឡើយ។

ពាក់ពន្ធ័និងភាស៊ីនៅតាមព្រំដែននៃខេត្តស្វាយរៀងនេះ ប្រភពមួយបានទម្លាយថាថវិកាដែលគេប្រមូលបានពីភាស៊ីតាមព្រំដែននេះ គេយកទៅបង់ឲ្យសាលាខេត្តហើយ ចាត់ទុកជាថវិកាគុណប្រយោជន៍ខេត្តក្នុងការកែលម្អរហេដ្ឋារចនាសម្ពន្ធ័ក្នុងខេត្ត តែធាតុពិតថវិកានេះច្រើនណាស់ក្នុងមួយៗឆ្នាំដោយ ខេត្តពុំសូវធ្វើអ្វីជាដុំកំភួននោះទេ និយាយពីផ្លូវខូចចង់អស់ទៅហើយមិនដឹងថាថវិកាទាំងនេះធ្លាក់ទៅណាទៀតទេសង្ស័យស៊ីតាមលេខរៀងហើយមើលទៅ។

ទាក់ទន្និនឹងរឿងរ៉ាវភាស៊ីនេះដែរ អង្គភាព Post News មិនអាចរកបំភ្លឺពីស្ថាបន័ដែលពាក់ពន្ធ័នៅខេត្តស្វាយរៀងជាពិសេសលោកស្រី ឆឹង ណេង នេះបានទេនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ៕

ភាស៊ីជជុះរបស់លោកស្រី ឆឹង ណេង ភាស៊ីជជុះរបស់លោកស្រី ឆឹង ណេង

មតិយោបល់