ព័ត៌មានជាតិ

រថយន្តបើកបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូចំនួន ០៣គ្រឿង បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល ចំនួន ០២នាក់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ចំណុចមុខផ្ទះឈ្មោះ ប៊ុន សារី ភេទប្រុស ស្ថិតនៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

រថយន្តម៉ាក ហាយលែនឌ័រ HIGHLANDEA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2AH- 2569 បើកបរឈ្មោះ ហ៊ុយ មុំវី ភេទស្រី អាយុ ៤០ឆ្នាំជាតិខ្មែរ រស់នៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ទិសដៅបើកបរពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានវេចង្កូតទៅខាងឆ្វេង មកបុកបង្គោលឆ័ត្រ ហើយរេទៅបុករះ ម៉ូតូ និងម៉ូតូទាក់រ៉ឺម៉ក ឈប់ស្ងៀមនៅមុខផ្ទះ បណ្ដាលឲ្យឈ្មោះ ហេន ណាក់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំខាងលើ ដែលអង្គុយលើម៉ូតូសណ្ដោងរ៉ឺម៉ករបួសស្រាល និងឈ្មោះ ទឹម ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា ឈរក្បែរម៉ូតូរ៉ឺម៉ករង របួសធ្ងន់។

ការខូចខាត៖ រថយន្ត កម្រិតធ្ងន់ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 10-4959 កម្រិតស្រាល ហើយនិងម៉ូតូសណ្ដោងរ៉ឺម៉កកម្រិតធ្ងន់ ។

មូលហេតុ៖ ធ្វេសប្រហែស ក្នុងស្ថានភាពងងុយដេក ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់