ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប២គ្រឿង ត្រូវបានម្ចាស់មកទុកចោលនៅមុខស្ដាម៉ាតកាល់តិច

ភ្នំពេញ: រថយន្តស៊េរីទំនើប២គ្រឿង ត្រូវបានម្ចាស់បើកយកមកទុកចោលនៅមុខស្ដាម៉ាត និងការ៉ាស់សាំងកាល់តិច ទល់មុខមណ្ឌលកម្សាន្ត រ៉ុក តាមណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ។

រថយន្តទាំង២គ្រឿងនេះ ទី១ម៉ាកកាមរីហាយប្រ៊ីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-1150 និងមួយគ្រឿងទៀតម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2893 ។

បើតាមប្រភពពីបុគ្គលិកដែលបម្រើការងារនៅការ៉ាស់សាំងខាងលើ បានឲ្យដឹងថា រថយន្តទាំង២គ្រឿងនេះ ត្រូវបានគេយកមកទុកចោលអស់រយ:ពេលជាង១០ម៉ោងមកហើយ ពោលគឺចាប់តាំងពីម៉ោង១០យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦មកម្ល៉េះ រហូតដល់ម៉ោងជាង១២ថ្ងៃទី២៤ នេះ នៅតែពុំឃើញម្ចាស់មកយកឡើយ។

ដោយមានការព្រួយបារម្ភបង្ការខ្លាចបាត់រថយន្តខាងលើ បុគ្គលិកស្ដាម៉ាតទំនាក់ទំនងប្ដឹងទៅសមត្ថកិច្ចឲ្យចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីស្វែងរកម្ចាស់៕

photo_2016-11-24_12-23-41

photo_2016-11-24_12-23-39

photo_2016-11-24_12-23-40

មតិយោបល់