ព័ត៌មានជាតិ

ក្រុម​ក្មេង​ទំនើង​៥​នាក់​ ធ្វើសកម្មភាព លួច​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

​មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​ចំនួន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អូរ​រាំង​បង្ក្រាប​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​លួច​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ​​ប្រព្រឹត្ត​នៅ​នៅ​ចំណុច​ស្ពាន​អូរ​ទេ​ ស្ថិត​ក្នុងភូមិ​ពូ​រ៉ាង​ ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ ។​

​ក្នុង​ករណី​នេះ​ បណ្តាល​ខូច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ C125​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០២០​ ផ្លាក​លេខ​មណ្ឌលគិរី​ 1A-7161​ ដោយ​ជន​ដៃដល់​បាន​វាយ​បំបែក​ម៉ូតូ​ និង​លួច​ដោះ​ស្លាក​លេខ​ម៉ូតូ​យក​ទៅ​បាត់​ ។​

​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ អធិការដ្ឋាន​នគរបាល​ក្រុង​​សែន​មនោ​រម្យ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​៥​នាក់​ ចាប់ដក​ហូត​បាន​ស្លាក​លេខ​ម៉ូតូ​០១​ ដាវ​០១​កាំបិត​បុ័ងតោ​០១​ និង​សោរ​ម៉ូតូ​០១​ ។​

​ជនសង្ស័យ​ទាំង​៥​នាក់​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នី​​តិ​វិធី​ ៕

មតិយោបល់