ព័ត៌មានជាតិ

កម្ពុជា-អាស្សែបបៃហ្សង់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិនិយោគ

ភ្នំពេញៈ បើទោះជាប្រទេសទាំងពីរនៅឆ្ងាយពីគ្នា និងមិនសូវឃើញមានទំនាក់ទំនងស្អិតរមួតពីមុនមកយ៉ាងណាក៏ដោយ តែចាប់ពីពេលនេះតទៅនិងចាប់ដៃគ្នាកសាងទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំប្រកបដោយភាពយោគយល់គ្នា និងមានកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍។

តាមរយៈជំនួបពិភាក្សាគ្នារវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក អាណា អ៊ីម៉ានូវ ( Anar Imanov ) ឯកអគ្គរដ្ឋទូតនៃប្រទេសអាស្សែបបៃហ្សង់ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាមនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នាទីស្តីការក្រសួងទេសចរណ៍ លោក ណេប សាមុត អគ្គនាយកទេសចរណ៍បានប្រាប់នៅក្រោយជំនួបនោះថា “ប្រទេសទាំងពីនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នៅដើមឆ្នាំ២០១៧ខាងមុខនេះ លើវិស័យទេសចរណ៍ និង វិនិយោគ”

លោក ណេប សាមុត បន្តថា អនុលោមតាមច្បាប់ប្រទេស ភាគីទាំង២បានពិភាក្សានិងឯកភាពគ្នាលើចំណុចជាច្រើន ហើយគ្រោងនឹងចុះMOUដែលក្នុងនោះរួមមាន៖ ផ្សព្វផ្សាយនិងពង្រីកកិច្ចប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយឈលើមូលដ្ឋានបដិការ និងផលប្រយោជន៍ទៅវិញទៅមក លើកទឹកចិត្ត ជំរុញការធ្វើដំណើរជាបុគ្គល ឬ ក្រុមចំពោះពលរដ្ឋទាំង២,ភាគីទាំង២នឹងប្រគល់ឱ្យភ្នាក់ងាមានសមត្ថកិច្ចរបស់ខ្លួនអនុវត្តអនុស្សារណៈនេះ ជំរុញការផ្លាស់ប្តូរបទពិសោធន៍ លើរចនាសម្ព័ន្ធគ្រប់គ្រង និងការធ្វើអាជីវកម្មទេសចរណ៍ ផ្លាស់ប្តូរការផ្សព្វផ្សាយ ព័ត៌មាន និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ,ជម្រុញជំនួយបច្ចេកទេស ផ្លាស់ប្តូរអ្នកឯកទេស ហ្វឹកហ្វឺនបុគ្គលិក តាមកិច្ចព្រមព្រៀង។

លោកបន្តទៀតថា លើសពីនេះភាគីទាំង២នឹងបង្ករលក្ខណៈងាយស្រួលជួយគ្នាទៅវិញទៅមក ដើម្បីបង្កើតការិយាល័យជាផ្លូវការ ក្នុងប្រទេសរៀងៗខ្លួន ដោយអាចធ្វើវិសោធនកម្ម លើអនុស្សារណៈនោះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ នឹងភ្ជាប់ការហោះហើរត្រង់ពី ដើម្បីជម្រុញលំហូរភ្ញៀទេសចរណ៍ និងទាក់ទាញអ្នកវិនិយោគពីគ្នាទៅវិញទៅមក៕

photo_2016-11-24_15-11-14photo_2016-11-24_15-11-11photo_2016-11-24_15-11-12photo_2016-11-24_15-11-13photo_2016-11-24_15-11-14-2

មតិយោបល់