ក្រុមកីឡាករ Leicester City ទាំងអស់ នឹងបានប្រាក់ឧបត្ថម្ភ១សែនផោន ព្រោះបានឡើងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ។
ក្រុម Leicester City បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ Club Bruges កាលពីម្សិលមិញនេះ។ ក្រោយពីទទួលបានជ័យជម្នះនេះទៀតសោត ប្រធានក្លឹបដែលជាជនជាតិថៃបានធ្វើការប្រកាសអបអរចំពោះការបោះជំហានមួយនេះ ហើយក៏បានឧត្ថម្ភដល់កីឡាករក្នុងម្នាក់ៗចំនួន១សែនផោនផងដែរ។
Leicester City នឹងទទូលបាន ៤,៦លានផោន ពីខាង UEFA ក្រោយពីឡើងដល់វគ្គ១៦ក្រុមនេះ។ ខណៈដែលនៅវគ្គសន្សំពិន្ទុនោះវិញ ប្រសិនបើប្រកួតឈ្នះនឹងទទួលបាន ១,៣លានផោន ស្មើបាន៤២០ ០០០ផោន។ ដោយសរុបជារួមនៅវគ្គសន្សំពិន្ទុក្រុមមួយនេះរកបាន៥,៦លានផោនទៅហើយ សម្រាប់ពិន្ទុ១៣ពិន្ទុរបស់គេ៕
មតិយោបល់