ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បេប៊ី ធ្វើខួបកំណើតគម្រប់១៩ឆ្នាំ

ភ្នំពេញ: កាលពីយប់ថ្ងៃទី២ ឧសភា តារាចម្រៀង និងជាពិធីការិនីល្បីឈ្មោះរបស់ទូរទស្សន៍ My TV កញ្ញា ជុំ តារាពេជ្រ ហៅបេប៊ី បានធ្វើពិធីខួបកំណើតធំដុំគួរសមនៅហាងសារ៉ាយសក្ខិណា ស្ថិតនៅជិតទួលគោក។

នៅក្នុងពិធីនោះគេឃើញតារាជាច្រើនបង្ហាញមុខ ដោយក្នុងនោះលោកប៉ែន ចំរ៉ុង ក៏បានបង្ហាញខ្លួនផងដែរ ប៉ុន្តែលោកបានទៅអង្គុយផឹកនៅក្នុងហាងផ្សេងភ្លាមៗ បន្ទាប់ពីឃើញអ្នកកាសែត និងតារាសិល្ប:កុះករ។

កញ្ញាបេប៊ី បញ្ជាក់ថានេះជាខួបកំណើតលើកទី២ ដែលនាងបានធ្វើចាប់តាំងពីបានបង្ហាញខ្លួននៅក្នុងពិភពសិល្ប:។ យ៉ាងណាក៏ដោយ នាងថាពិធីខួបដែលទើបនឹងបញ្ចប់ក្ដៅៗនេះ អញ្ជើញតារាសិល្ប:ប្រមាណជាង ៣០នាក់រូបប៉ុណ្ណោះ ដោយនាងមិនហ៊ានចាត់ចែងធំដុំដូចឆ្នាំមុនទេ ដោយសារតែនាងមិនមានពេលរៀបចំ និងមិនចង់រំខានតារាសិល្ប:ច្រើននាក់។

តារាដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីនោះរួមមាន កញ្ញា ពៅ លីដា លោកអ៊ុន សុធា លោកប៉ែន ចំរ៉ុង អតីតតារាចម្រៀងរ៉ុកលោកជេក កញ្ញាផាភួង អ្នកនាងចន ច័ន្ទលក្ខិណា លោកម៉ាដូណា កញ្ញាដួង ម៉ានិច លោកសុខ សេរីវឌ្ឍនា លោកពៅ ពិសិដ្ឋ លោកចន ច័ន្ទតារា និងតារាប្រុសស្រីជាច្រើននាក់ទៀត។

ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនក្នុងកម្មវិធីខួបកំណើតរបស់កញ្ញាបេប៊ី ពិធីការិនីប្រចាំទូរទស្សន៍My TV និងជាតារាចម្រៀងមួយរូប៕
photo_2016-05-02_22-04-14

photo_2016-05-02_22-04-13

photo_2016-05-02_22-04-12

photo_2016-05-02_22-04-11

photo_2016-05-02_22-04-11 (2)

photo_2016-05-02_22-04-10

photo_2016-05-02_22-04-08

photo_2016-05-02_22-04-07

photo_2016-05-02_22-04-06

photo_2016-05-02_22-04-05

photo_2016-05-02_22-04-04

photo_2016-05-02_22-04-02

photo_2016-05-02_22-04-01

photo_2016-05-02_22-04-00

photo_2016-05-02_22-03-58

photo_2016-05-02_22-03-57

photo_2016-05-02_22-03-56

photo_2016-05-02_22-03-55

photo_2016-05-02_22-03-54

photo_2016-05-02_22-03-53

photo_2016-05-02_22-03-52

photo_2016-05-02_22-03-50

photo_2016-05-02_22-03-49

photo_2016-05-02_22-03-48

photo_2016-05-02_22-03-47

photo_2016-05-02_22-03-46

photo_2016-05-02_22-03-44

photo_2016-05-02_22-03-41

photo_2016-05-02_22-03-40

photo_2016-05-02_22-03-37

photo_2016-05-02_22-03-35

photo_2016-05-02_22-03-33

photo_2016-05-02_22-03-32

photo_2016-05-02_22-03-30

មតិយោបល់