ព័ត៌មានជាតិ

រវល់តែមើលភ្លៅស្រី ភ្លេចមើលផ្លូវ ព្រលះបង្កាន់ដៃ្ពស្ពានជ្រោយចង្វាបានសម្រេច

ភ្នំពេញ: សង្សារ​មួយគូរ ខណ:បើករថយន្ដឡើងលើស្ពានជ្រោយចង្វាចាស់ ដោយរវល់តែលូក​ប្រឡែងគ្នាមិនមើលផ្លូវ ក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យរងការខូចខាត និងរថយន្ដដាច់ការឡេទៅមុខលែងរួច តែសំណាងល្អមិនគ្រោះថ្នាក់នោះ​ទេ។

​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង​២និង៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើស្ពានជ្រោយចង្វា​ចាស់ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដឡិចស៊ីសRX330 ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ2AJ-1008 បើកបរ និងរួមដំណើរដោយគូរសង្សាមួយគូរ ធ្វើដំណើរឡើងស្ពានជ្រោយចង្វាចាស់ទិសដៅពីលិចទៅកើត គិតតែលូកប្រឡែងគ្នាមិនមើលផ្លូវពេលមកដល់ចំនុចកើតហេតុរថយន្ដបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករនាំងបង្កាន់ដៃស្ពាន បណ្ដាលឲ្យរងការខូចខាតចំណែករថយន្ដដាច់ការឡេខាងមុខផ្នែកខាងឆ្វេង និងអូសប្រហែល២០ម៉ែត្រទើបទៅមុខលែងរួច។

​ប្រភពព័ត៌មានបានបន្តក្នុងហេតុការណ៍នោះ ចាត់ទុកជាសំណាងហើយបើសិនណាបុកបង្កាន់ដៃស្ពានខ្លាំងជាងនេះ នោះប្រាកដជារថយន្តនោះធ្លាក់ទឹកទន្លេទៅហើយ។

ក្រោយពេល​កើតហេតុ ម្ចាស់រថយន្ដមិនបានរត់គេចខ្លួនទៅណានោះទេ បន្ទាប់មកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់