ពៅ ពិសិដ្ឋ ក្ដាប់តំណែងណែនដៃ ក្រោយចូលហង្សមាស

ខុសពីពិធីករចំណូលថ្មី នៅក្នុងទ្រនំធំដូចជាហង្សមាសជាដើម ដែលត្រូវបានថ្នាក់ដឹកនាំប្រគល់កម្មវិធី ឲ្យចេញមុខរបៀបស្ទាបស្ទង់ សម្រាប់ពិធីករហង្សមាសថ្មីស្រឡាង លោក ពៅ ពិសិដ្ឋ ប្អូនប្រុសតារាសម្ដែង កញ្ញា ពៅ លីដា បែរជាត្រូវបានហង្សមាសដាក់ឲ្យចេញមុខក្នុងកម្មវិធីធំៗប្រចាំស្ថាប័នតែម្ដង។ លោកត្រូវគេឃើញ លេចមុខជាពិធីករ ជាមួយពិធីករ និងពិធីការិនីចាស់វស្សា និងក្ដោបក្ដាប់មិនតិចជាង៤ កម្មវិធីនោះឡើយ ក្នុងមួយសប្ដាហ៍…

ពៅ ពិសិដ្ឋ ផ្ដាច់ចំហាយពី ពៅ លីដា

ខណៈដែល លោក ពៅ ពិសិដ្ឋ ត្រូវគេកត់សម្គាល់ថា ទទួលបានឱកាសសម្ដែង ដោយសារតែការខ្នះខ្នែងរបស់បងស្រី គឺ កញ្ញា ពៅ លីដា និងម្ដាយ ពេលនេះ លោក ពៅ ពិសិដ្ឋ ស្រាប់តែមានទីផ្សារដោយឯងៗ។ លោក ពៅ ពិសិដ្ឋ…

មិនសរសើរមិនបាន សម្រស់ ពៅ លីដា ថ្ងៃពិសេស ប៉ែន ចំរ៉ុង

គេកត់សម្គាល់ថា ក្នុងពិធីមង្គលលោក ប៉ែន ចំរ៉ុង មានតារាប្រុសស្រីល្បីៗ ឈ្មោះចូលរួមយ៉ាងច្រើនកុះករ ខណៈដែលតារាស្រីៗ នៅក្នុងពិធីនោះ ក៏បង្អួតសម្រស់ទាក់ទាញៗរៀងខ្លួនប្រជែងគ្នា។ យ៉ាងណាមិញគេនៅតែមើលឃើញថា តារាសម្ដែង កញ្ញា ពៅ លីដា លេចធ្លោ ជាមួយនឹងមួយឈុតពណ៌បែកខៀវរបស់នាង បើទោះជានាងពត់ធ្មេញ ដែលពិបាកញញឹម។ អ្នកចូលរួមពិធីមង្គលការ លោក…

មុនចេញទៅអូស្ត្រាលី! ជួបជុំសុទ្ធតែសិល្បករ ចង់ផ្អៀងអ្នកសិល្បៈតែម្ដង

ខណៈដែលដំណើរចេញ ទៅកម្សាន្តនៅក្នុងប្រទេសអូស្ត្រាលីកាន់តែខិតជិតដល់នោះ លោក ចេង វណ្ណា ម្ចាស់ហាងវីហ្វ្រេន បានប្រារព្ធពិធីរាត្រីជួបជុំឡើង ផ្អើលអ្នកសិល្បៈតែម្ដង កាលពីយប់ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៩ ផ្គួបនឹងពិធីខួបកំណើត។ តារាល្បីៗ ក៏ត្រូវគេឃើញមានការបង្ហាញខ្លួនយ៉ាងច្រើនកុះករនោះដែរ ដូចជា អ្នកនាង លី ម៉ារីណា, កញ្ញា ពៅ…

ក្រោយប៉ះថ្វីដៃអ្នកផាត់មុខរូបនេះ តារាល្បីៗកាន់តែស្អាត មើលមិនចង់ស្គាល់

នៅពេលតារាល្បីណាម្នាក់ផាត់មុខបានស្អាត ត្រូវទម្រង់ម៉ូតសក់ និងត្រូវប្រភេទកម្មវិធី គេកាន់តែចាប់អារម្មណ៍ ចង់ដឹងពីអ្នកនៅពីក្រោយនៃភាពស្រស់ស្អាតទាំងនោះ។ អុីចឹងហើយ ទើបអ្នកផាត់មុខមួយរូប គឺ លោក រ៉ាឌី ត្រូវគេចាប់អារម្មណ៍ខ្លាំង នៅពេលដឹងថា លោកគឺជាអ្នកកាន់មុខអោយតារាមួយចំនួន ដូចជា តារាចម្រៀង សុខ ពិសី និង តារាសម្ដែង កញ្ញា…

មិនធម្មតា ពៅ លីដា បានកាដូ៥៧០ ជាង២៣មុឺនដុល្លារ!

ពិតជាមិនធម្មតានោះទេ ដែលតារាសម្ដែង កញ្ញា ពៅ លីដា ទទួលបានកាដូរថយន្ត៥៧០ ពណ៌ស យ៉ាងថ្មីសន្លាងស៊េរីឆ្នាំ២០១៨ ដែលត្រូវគេដឹងថា មានតម្លៃប្រមាណជា ២៣៨,០០០ដុល្លារ ដែលរថយន្តប្រភេទនេះ មិនមនុស្សល្បីៗមិនច្រើនទេ មានលទ្ធភាពធ្វើជាកម្មសិទ្ធិ។ នាងថានេះជាកាដូដែលឳពុករបស់នាង ដែលជាមន្ត្រីផ្កាយ២កាដូអោយ ក្នុងពេលដែលលុយក្នុងការរួមចំណែកទិញរថយន្តនេះ ក៏បានពីម្ដាយរបស់នាងមួយចំណែក និងបានពីលក់រថយន្តចាស់មួយផ្នែក។ ពៅ…

ពៅ ពិសិដ្ឋ ឡើងកូដមិនធម្មតា ក្រោយតោងប្រេនបងស្រី

កាលពីមុនគេកត់សម្គាល់ថា តារាសម្ដែងលោក ពៅ ពិសិដ្ឋ មិនសូវមានទីផ្សារចេញសម្ដែងប៉ុន្មានឡើង ខណៈដែលលោកក៏ត្រូវគេកត់សម្គាល់ថា ទម្រាំបានតំណែងជាតារាសម្ដែងក្នុងរឿងនីមួយៗ ក៏បានដោយសារបងស្រីរបស់លោក គឺកញ្ញា ពៅ លីដា និងម្ដាយសុំផលិតករអោយ។ យ៉ាងណាក៏ដោយក្នុងពេលចុងក្រោយ គឺលោកបានក្លាយជាតារាសម្ដែងដែលក្រុមផលិតករ ស្នើអោយសម្ដែងដល់ថ្នាក់រកពេលសម្ដែងមិនបានតែម្ដង ដែលការងារលោកទទួលបានចុងក្រោយ គ្មានការជ្រោមជ្រែងពីម្ដាយ និងបងស្រីដូចមុនទេ។ លោក មុត…

មុត ថារី ថ្ងូររឿងវិនិយោគជីវិត ក្នុងរឿង«ដួងច័ន្ទដួងចិត្ត»

កាលពីព្រឹកថ្ងៃទី៨ មករា ផលិតករល្បីឈ្មោះ លោក មុត ថារី បានប្រដាក់ដំណើរការថតរឿងភាគវីដេអូមួយថ្មីភ្លាមៗ បន្ទាប់ពីភាពយន្តរបស់លោក ក្រោមចំណងជើងថា «ក្រមុំឆ្នាស់ប៉ះមេស្រុកឆ្នើម» ទើបតែដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN បានប៉ុន្មានភាគបើកឆាក។ ភាពយន្តដែលលោក ទើបតែប្រកាសចេញថតនេះ គឺមានចំណងជើងថា «ដួងច័ន្ទដួងចិត្ត» ដោយក្នុងភាពយន្តនេះ គឺលោកប្រកាសថា បានសម្រេចចិត្តវិនិយោគជីវិតរបស់លោក…

លី ម៉ារីណា ធ្វើខួបកូនលេងៗ ផ្អើលវីហ្វ្រេនបឹងត្របែក

កាលពីយប់ថ្ងៃទី២៤ កញ្ញា តារាសម្ដែងអ្នកនាងលី ម៉ារីណា បានប្រារព្ធពិធីខួបកំណើតកូនប្រុសយ៉ាងអធឹកអធមនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយអ្នកនាងបញ្ជាក់ថាគម្រោងគ្រាន់តែធ្វើលេងៗប៉ុណ្ណោះ ប៉ុន្តែដល់ពេលម៉ោងពេលទទួលភ្ញៀវជាក់ស្ដែង ស្រាប់តែភ្ញៀវមកលើសចំនួនតុ រហូតដល់ការបម្រុងតុក៏ទទួលលែងចង់គ្រាន់។ យ៉ាងណាមិញ អ្នកនាងថាបញ្ជាក់ថាចំនួនភ្ញៀវដែលមកលើសកំណត់នោះ គឺដោយសារតែភ្ញៀវមួយចំនួនមកជាគូៗដល់៣-៤នាក់ ហើយភ្ញៀវខ្លះទៀតគឺអ្នកនាងគិតថាមកមិនមកបែរជាបានឃើញមុខ។ អ្នកនាង លី ម៉ារីណា បានអះអាងថា ដោយសារតែខួប៣ឆ្នាំកូនប្រុសរបស់អ្នកនាងនៅក្នុងឆ្នាំនេះត្រូវចំស្វាមីមិនទាន់ចុះមកពីអាមេរិក ទើបអ្នកនាងគម្រោងរៀបចំត្រឹមតែ៤-៥តុប៉ុណ្ណោះ ដោយគម្រោងគឺហៅភ្ញៀវសំខាន់ៗអោយជុំគ្នាញាំអីលេង…

មានវីដេអូ៖ បម្រើការនៅMy TV នាយព្រែកមកបានតួឯកក្នុងរឿង«ធនញ្ជ័យ»របស់TV5

កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ផលិតកម្ម B&S Good Day Video បានប្រកាសចេញផលិតរឿងភាគក្រោមចំណងជើងថារឿង«ធនញ្ជ័យ» ដែលជាប្រភេទរឿងអក្សរសីល្ប៍ខ្មែរដ៏ល្បីល្បាញរបស់កម្ពុជា។ នាយព្រែកដែលត្រូវគេស្គាល់ថាជាតារាកំប្លែង និងជាពិធីករមួយរូបបានទទួលតួឯកនៅក្នុងរឿងនេះយ៉ាងកាលីប បើទោះជាភាពយន្តមួយនេះត្រូវគេដឹងថាផលិតឡើងដើម្បីដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ផ្សេង ដែលមិនមែនជាស្ថាប័នដែលលោកបម្រើការ។ លោក ប៊ុន ស៊ា ចាងហ្វាងផលិតកម្មបានអះអាងថាលោកសម្រេចចិត្តជ្រើសយកនាយព្រែកអោយសម្ដែងតួឯកដោយសារតែលោកយល់ថាចរិត និងមុខមាត់របស់នាយព្រែកសាកសមនឹងសម្ដែងជាតួអង្គធនញ្ជ័យ ដែលជាតួអង្គឡិកឡក់ឆ្លាត និងក្រឡេមក្រឡើម។…