ព័ត៌មានជាតិ

ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារវត្ត ព្រះបារមីវង្គបុរីកបិលភ័ស្ត

ភ្នំពេញៈ អភិបារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស និងលោកស្រី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសាងសង់ព្រះវិហារមួយដែលស្ថិតក្នុ ងវត្តព្រះបារមីវង្គបុរីកបិលភ័ស្ត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពីវិហារមុនមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច មិនសមល្មមទៅនឹងសកម្មភាពនៃកម្មវិធីសាសនានានានៅក្នុងទីអារាមវត្តនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញពីព្រះវិហារវត្តព្រះបារមីវង្គបុរីកបិលភស្ត័ មានសភាពចាស់ទ្រុឌទ្រោមនិងមានទំហំតូច ពិបាកក្នុងការប្រតិបត្តិសាសនា ទើបរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៉ា សុជាតិវង្ស ជាអភិបាលដឹកនាំគៀរគរពុទ្ធបរិស័ទ ដើម្បីឲ្យមានការសាងសង់វិហារនេះឡើងវិញតែម្តង។

គួរបញ្ជាក់ផងដែរថា ដើម្បីបានបច្ច័យក្នុងការកសាងវិហារ ព្រះបារមីវង្គបុរីកបិលភស្ត័ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខខាងលើនេះ កាលពី ព្រឹកថ្ងៃទី២២តុលា ត្រូវនឹងថ្ងៃ៦រោច ខែអស្សុច ឆ្នាំវកអដ្ឋស័កព.ស២៥៦០កន្លងមកនេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី មន្ត្រីរាជការក្រោមឧិវាទ សាលារាជធានីភ្នំពេញ បានដង្ហែអង្គកឋិនទានដង្ហែរមកកាន់វត្តខាងលើផងដែរ។ ការចូលរួមចាប់មគ្គផលតាមកំលាំងសទ្ធាជ្រះថ្លានៃពិធីបុណ្យកឋិនទានជាទាននេះ គឺជាទានដ៏ប្រសើរប្រកបដោយអត្ថន័យរួបរួមនាមធម៌។ អានិសង្ឃនៃបុណ្យកឋិនទាន គឺជាការចាំបាច់សម្រាប់ជីវិតអ្នកបួស ទាំងអ្នកធ្វើបុណ្យ និងអ្នកទទួលគឹបានអនិសង្ឃ៥យ៉ាងដូចគ្នា។

សូមបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញមានវត្តចំនួន១៤៩វត្ត និងមានព្រះសង្ឃជាង ៤ពាន់អង្គ ហើយការចូលរួមចាប់មគ្គផលប្រកបដោយកំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធក្នុងអង្គកឋិនទាន គឺបានបង្ហាញឪ្យឃើញពីការយកចិត្តទុកដាក់ និងលើកតម្កើនព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋរបស់ពុទ្ធបរិសទ្ធ័ចំណុះជើងវត្ត ក៏ដូចជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយឲ្យថ្កុំថ្កើងរុងរឿងតរៀងទៅ៕

photo_2016-11-26_10-29-24photo_2016-11-26_10-29-17-2photo_2016-11-26_10-29-17photo_2016-11-26_10-29-18photo_2016-11-26_10-29-19-2photo_2016-11-26_10-29-19photo_2016-11-26_10-29-20-2photo_2016-11-26_10-29-20photo_2016-11-26_10-29-21photo_2016-11-26_10-29-22photo_2016-11-26_10-29-23

មតិយោបល់