ត្បូងឃ្មុំៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ វេលាម៉ោង២ និង៤០នាទីរសៀល មានករណីគ្រោះថ្នាក់រវាងរថយន្តបុកនឹងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅផ្លូវជាតិលេខ៧ ខាងលិចបង្គោលគីឡូម៉ែត្រ លេខ១៥៧ ត្រង់ចំណុចមុខដីស្រែ ឈ្មោះមាស ទូច ភេទប្រុស ស្ថិតនៅភូមិខ្នា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ច បាននិយាយថា រថយន្តម៉ាកហ៊ីយុនដាយពណ៌ស ពាក់ស្លាកលេខរតនគិរី 3A.0058 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរទ្បើយ ដោយសាររត់គេចខ្លួនបាត់ បន្ទាប់ពីបើកបុកជាមួយរថយន្តម៉ាកនីសាន់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C.0562 បើកបរដោយឈ្មោះផង់ តិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរនៅភូមិ០៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ត្រូវបានស្លាប់នៅកន្លែងកើតហេតុ។
ទិសដៅរថយន្តនីសាន់ឈប់បើកភ្លើងសញ្ញាបែមុខទៅកើត ចំណែកឯរថយន្តហ៊ីយុនដាយវិញពីលិចទៅកើត ក្រោយកើតហេតុរថយន្តនីសាន់ខូចខាតកម្រិតស្រាល និងរថយន្តហ៊ីយុនដាយកម្រិតធ្ងន់៕
មតិយោបល់