ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវឃាតកវាយនិងចាក់សម្លាប់ រួចយកទៅដុតក្នុងផ្នូកចំបើងយ៉ាងព្រៃផ្សៃ

បាត់ដំបង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសាកសពបុរសម្នាក់ ត្រូវបានឃាតកសម្លាប់រួចយកសាកសពមកដុតក្នុងផ្នូកចំបើង ដើម្បីបំបាត់ភស្តុតាង ទាំងដែលសាកសពជនរងគ្រោះមិនទាន់ឆេះអស់នៅឡើយ។

ករណីឃាតកម្មដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល២០និង២០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចរោងចម្ការ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ករណីឃាតកម្មមួយនេះ គឺបង្កឡើយដោយជនសង្ស័យមួយក្រុមមានគ្នា២ទៅ៣នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយបានធ្វើសកម្មភាពវាយនិងចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់ រួចអូសសាកសពជនរងគ្រោះមកដុតក្នុងផ្នូកចំបើងយ៉ាងព្រៃផ្សៃ។

លោក អធិការ បានបន្តទៀតថា ចំណែកជនរងគ្រោះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ហើយកម្លាំងរបស់លោកនឹងខិតខំស្រាវជ្រាវកំណត់មុខសញ្ញា តាមរកជនសង្ស័យដែលជាឃាតក យកមកផ្តន្ទាទោសឲ្យខានតែបាន៕

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

មតិយោបល់