ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នានៅអ៊ូហ្គង់ដា សម្លាប់មនុស្ស ៥៥ នាក់

អ៊ូហ្គង់ដាៈ អ្នកនាំពាក្យប៉ូលិស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់បានស្លាប់ ក្នុងនោះទាំងរួមមន្ត្រីប៉ូលិស ១៤ នាក់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងកម្លាំងសន្តិសុខ និងកងជីវពលផ្ដាច់ខ្លួន ដែលមានទំនាក់ទំនងទៅនឹងស្តេចកុលសម្ព័ន្ធមួយ នៅភាគខាងលិចប្រទេសអ៊ូហ្គង់ដា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនាំពាក្យប៉ូលីស លោក Andrew Felix Kaweesi បាននិយាយថា មន្ត្រីប៉ូលិស ១៤ នាក់ និងអ្នកប្រយុទ្ធ ៤១ នាក់ទៀត ត្រូវបានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមប៉ូលិស យោធាអ៊ូហ្គង់ដា និងសកម្មប្រយុទ្ធកុលសម្ព័ន្ធ នៅភាគខាងលិចប្រទេសអ៊ូហ្គង់ដា ក្នុងស្រុក Kasese ។

លោក Kaweesi បានលើកទ្បើងថា « នេះមិនមែនជាការបះបោរ ក្នុងប្រទេសនោះទេ ប៉ុន្តែវាជាបទល្មើសនៃអំពើហិង្សា ហើយយើងជឿថា ការវាយប្រហារនេះ ទំនងមកពីហេតុផល ខាងនយោបាយ»៕

ugongda

មតិយោបល់