បរទេសៈ សុភាពនារីភាគច្រើនតែងតែមានការអាក់អន់ចិត្តនឹងខ្លួនឯង នៅពេលដែលឃើញផ្ទៃមុខមានភាពខ្មៅស្រអាប់គ្មានភាពទាក់ទាញដូចគេ។ ដោយសារតែចង់បានស្បែកសស្អាតដូចបំណង ធ្វើឲ្យពួកគេខំចំណាយទាំងពេលវេលា និងប្រាក់ជាច្រើន ដើម្បីទិញផលិតផលថែសម្រស់ផ្សេងៗមកប្រើប្រាស់។
ប៉ុន្តែប្រសិនបើអ្នកមិនចង់ខាតពេល ហើយចំណាយប្រាក់ច្រើន ប្រើក្រូចឆ្មាវិញល្អជាង។ ក្រូចឆ្មាមិនត្រឹមតែជាឱសថសម្រាប់ព្យាបាលបញ្ហាសុខភាពទូទៅប៉ុណ្ណោះទេ វាថែមទាំងអាចព្យាបាលបញ្ហាសម្រស់យ៉ាងពូកែ។
ធាតុផ្សំ៖
– ក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ប្រេងដូង ១ស្លាបព្រាកាហ្វេ
ការរៀបចំ និងអនុវត្ត៖
– ចាប់ផ្តើមលាយក្រូចឆ្មា ប្រេងដូង និងអំបិល នៅក្នុងកូនចានមួយឲ្យរលាយចូលគ្នាសព្វល្អ។
– បន្ទាប់មកអនុវត្តថ្នមៗនៅលើផ្ទៃមុខរបស់អ្នក។
– ទុកចោលឲ្យល្បាយធម្មជាតិនេះធ្វើសកម្មភាពរយៈពេល ២០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។
ចំណាំ៖ ធាតុផ្សំដែលអ្នកយកមកផ្សំត្រូវតែគ្មានជាតិគីមី ហើយចំពោះអ្នកដែលមានបញ្ហាស្បែកអាឡែស៊ីគួរចៀសវាង ឬបន្ថយទឹកក្រូចឆ្មាពេលប្រើប្រាស់៕
មតិយោបល់